Thursday, October 24, 2019

តួកគីបង្ហើបមហិច្ឆតា ផលិតនាវាមុជទឹកខ្នាតធំដោយផ្ទាល់ដៃ ប៉ុន្តែត្រូវការបច្ចេកវិទ្យាពីបរទេស...

(អង់ការ៉ា)៖ ការផលិតនាវាមុជទឹក គឺមិនមែនជារឿងធម្មតាៗឡើយ ហើយក៏មិនមានច្រើនប្រទេសដែរ ដែលអាចផលិតវាប្រកបដោយគុណភាព ក្នុងនោះប្រទេសដែលល្បីល្បាញមានដូចជារុស្ស៊ី ស៊ុយអែត និងអាល្លឺម៉ង់ជាដើម ប៉ុន្តែពេលនេះតួកគីបានបញ្ជាក់កាន់តែច្បាស់ហើយថា ខ្លួនកំពុងបន្តមហិច្ឆតាផលិតនាវាមុជទឹកក្នុងស្រុកផ្ទាល់ ព្រមទាំងជានាវាមុជទឹកធំបំផុតលំដាប់ទីពីរ ប្រចាំនៅអង្គការ NATO ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។ តាមពិតទៅគំរោងខាងលើនេះ ត្រូវបានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ២០០៤ មកម្ល៉េះ ប៉ុន្តែវាត្រឹមតែជាការសិក្សាសិនប៉ុណ្ណោះ។ ទោះជាបែបនេះក្តី មកដល់ចុងឆ្នាំ២០១៩នេះ តួកគីបានបង្ហើបឲ្យដឹងបន្ថែមទៀត អំពីគំរោងនេះដោយអះអាងថា ក្រុមជំនាញត្រូវបានរៀបចំរួចរាល់ហើយ ដើម្បីអភិវឌ្ឍន៍កម្មវិធីផលិតនាវាមុជទឹកខ្នាតធំ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ។ ជុំវិញបញ្ហាខាងលើនេះសារព័ត៌មានអន្តរជាតិ Defense News ក៏បានចេញផ្សាយផងដែរថា ផែនការផលិតនាវាមុជទឹករបស់តួកគី គឺពឹងផ្អែកខ្លាំងបំផុតទៅលើកញ្ចប់បច្ចេកវិទ្យា និងព័ត៌មានយ៉ាងច្រើន ដែលខ្លួនទទួលបានពីប្រទេសអាល្លឺម៉ង់ អំឡុងពេលដែលប្រជាជាតិទាំងពីរ តួកគី និងអាល្លឺម៉ង់រួមគ្នាផលិតនាវាមុជទឹកប្រភេទ Type 214។ ក្រុមហ៊ុនអាល្លឺម៉ង់ ហូវ៉ាល់ស្វឺក ដឺតឆេ វើហ្វត៍ (Howaldtswerke-Deutsche Werft) បានសម្រេចផលិតនាវាមុជទឹក Type 214 នៅក្នុងមូលដ្ឋានសាងសង់នាវា ហ្គោលឃូក (Golcuk) នៃតំបន់ខូកាអ៊ែលី (Kocaeli) ប្រទេសតួកគី ដើម្បីលក់វាឲ្យប្រទេសកូរ៉េខាងត្បូង ក្រិក និងព័រទុយហ្គាល់។ គួរបញ្ជាក់តាមសម្តីអ្នកជំនាញផ្នែកកងទ័ពជើងទឹកមួយ នៅក្នុងទីក្រុងអង់ការ៉ាយ៉ាងដូច្នេះថា «កម្មវិធីផលិតនាវាមុជទឹកតួកគី គឺបានចម្លងតាមកិច្ចព្រមព្រៀងជាមួយអាល្លឺម៉ង់» ដោយប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នា កាលពីឆ្នាំ២០១១ នៅក្នុងទំហំទឹកប្រាក់ ២.៨ពាន់លានដុល្លារអាមេរិក។ យ៉ាងណាក៏ដោយ តួកគីបានអះអាងថា នាវាមុជទឹកផលិតដោយដៃខ្លួនឯងនេះ អាចនឹងលេចចេញរូបរាងជាលើកដំបូង យ៉ាងហោចណាស់ក៏នៅឆ្នាំ២០៤០ដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...