Tuesday, October 15, 2019

ពិធីបដិសណ្ឋារកិច្ចផ្លូវការ នៃដំណើរទស្សនកិច្ចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងប្រាក សាធារណរដ្ឋឆែក

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប្រាក សាធារណរដ្ឋឆែកហើយ ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែល ធ្វើឡើងនៅវិមានបុរាណ Kramarova ក្នុងទីក្រុងប្រាក វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងរ៉ាក់ទាក់បំផុត ពីសំណាក់សមភាគី នាយករដ្ឋមន្រ្តីឆែក លោក Andrej Babis និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលឆែកជាច្រើនរូបទៀត។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ លោកនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ ពីសមភាគីនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញធ្វើដំណើរកាត់កម្រាលព្រំក្រហម ប្រារព្វពិធី ផ្លូវការនៅចំពោះមុខកងកិត្តិយស និងកងត្រែទ័ពនៃសាធារណរដ្ឋឆែក លោកនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋឆែក ប្រកបបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល អមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីឆែក លោក Andrej Babis អញ្ជើញធ្វើគារវកិច្ច ស្វាគមន៍ពីសំណាក់លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឆែក និងឥស្សរជនជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ សូមបញ្ជាក់ថា សាធារណរដ្ឋឆែកមានផ្ទៃក្រឡាទំហំ ៧៨,៨៦៧ គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់និងប្រទេសអូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ និងស្លូវ៉ាគី និងមានប្រជាជនរស់នៅសរុប ១០,៦៨៦,២៦៩នាក់ គិតក្នុងខែកក្កដាឆ្នាំ២០១៨។ ប្រជាជនឆែកកាន់សាសនារ៉ូម៉ាំងកាតូលីក។ ស្ថានភាពសេដ្ឋកិច្ច សាធារណរដ្ឋឆែក ក្នុងឆ្នាំ២០១៧កន្លងទៅ ផលិតផលសរុបក្នុងស្រុក GDP ៣៧៥,៩ពាន់លានដុល្លាអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់៣៥,៥០០ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ អត្រាកំណើន GDP ៤,៣% ផលិតផលសំខាន់ៗគិតជាភាគរយ(GDP) ក្នុងនោះផ្នែកសេវា ៥៩,២% ឧស្សាហកម្ម ៣៨% និងកសិកម្ម២,៨%។ សាធារណរដ្ឋឆែកជាប្រទេសមានការនាំចេញ នូវផលិតផលសំខាន់ៗមួយចំនួនដូចជាគ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន: និងសារធាតុគីមី។ល។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋ សង្គម និយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃ ប្រទេស ទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជាបានភ្ជាប់ទំនងទំនង ជាមួយ នឹងសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការ ទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញ បន្ទាប់ពីប្រទេស ឆេកូ ស្លូ វ៉ា គី បែងចែកជាពីរប្រទេស។ កាលពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០០៦ ព្រះករុណា សម្តេច ព្រះ បរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅ កាន់សាធារណរដ្ឋឆែក ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែករបាំ ពីសាធារណរដ្ឋឆែក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...