Tuesday, October 15, 2019

ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន០២រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Andrej Babis នាយករដ្ឋមន្រ្តីឆែក

បន្ទាប់ពីកិច្ចជំនួបពិភាក្សាទ្វេភាគី រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Andrej Babis នាយករដ្ឋមន្រ្តីឆែករួចមក រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីររួមមាន ៖ ១)អនុស្សារណះនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED ។ ២)អនុស្សារណះនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។ ការចុះហត្ថលេខានៃអនុស្សារណះទាំងពីរនេះ គឺជាការបង្អុលបង្ហាញពីបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំប្រទេស ទាំងពីរក្នុងការពង្រីកចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃ ប្រជាជនទាំងពីរ។ សូមបញ្ជាក់ដែរថា នៅក្នុងជំនួបគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគោរពអញ្ជើញ លោកនាយករដ្ឋមន្រ្តីឆែក Andrej Babis មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលដ៏សមស្រប។ លោកនាយករដ្ឋមន្រ្តីឆែក បានទទួលយកនូវការអញ្ជើញដោយសេចក្តីរីករាយ និងបានថ្លែងនូវអំណរគុណជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការអញ្ជើញនេះ។ បន្ទាប់មកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា ស្តីពីលទ្ធ ផលនៃជំនួបរបស់ថ្នាក់ដឹកនាំទាំងពីរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...