Wednesday, September 25, 2019

លទ្ធផលបោះឆ្នោតនៅអ៊ីស្រាអែលចេញជាផ្លូវការ, បក្សធំៗទាំងពីរកំពុងរៀបចំបង្កើតរដ្ឋាភិបាលចំរុះ

(ហ្សេរុយសាឡឹម)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតអ៊ីស្រាអែល នៅថ្ងៃពុធនេះបានប្រកាសលទ្ធផលចុងក្រោយ នៃការបោះឆ្នោតសភាហើយ ខណៈគណបក្សធំៗពីរកំពុងពិភាក្សាគ្នា ពីការបង្កើតរដ្ឋាភិបាលចម្រុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការរៀបចំការបោះឆ្នោតអ៊ីស្រាអែល បានបញ្ជាក់ដូច្នេះថា «ការត្រួតពិនិត្យពីបញ្ហាលើសន្លឹកឆ្នោតចំនួន ០៦សន្លឹក បានបង្ហាញគណបក្សកាន់អំណាច លីគូដ (Likud) របស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ទទួលបានសំឡេងគាំទ្រ ៣២អាសនៈ ខណៈគណបក្សអ្នកកណ្ដាលនិយម Blue and White របស់លោក ប៊ិននី ហ្គេនត៍ (Benny Gantz) ទទួលបាន ៣៣អាសនៈ រីឯគណបក្សសម្ព័ន្ធមិត្តជ្វីប-អារ៉ាប់ (Arab-Jewish Joint List) ទទួលបានសំឡេងគាំទ្រ ១៣អាសនៈ»។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅ គ្មានគណបក្សណាមួយទទួលសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះនោះទេ ក្នុងចំណោមអាសនៈសភាសរុប ១២០កៅអី។ ប៉ុន្តែដើម្បីដោះស្រាយការជាប់គាំងនយោបាយ ប្រធានាធិបតីអ៊ីស្រាអែលលោក រឿវិន រីវលីន (Reuven Rivlin) បានអំពាវនាវឱ្យលោក Netanyahu និងលោក Benny Gantz ជួបពិភាក្សាគ្នាសំដៅស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ស្របពេលថ្នាក់ដឹកនាំទាំង ២ ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅឯវិមានប្រធានាធិបតីអ៊ីស្រាអែលនៅថ្ងៃពុធនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...