Friday, September 17, 2021

BREAKING: ទីបំផុតអវកាសយានិកចិនទាំង ៣រូប ចុះមកដល់ផែនដីវិញហើយ ក្រោយពីបានស្នាក់នៅទីអវកាស ៣ខែ (Video inside)

(ប៉េកាំង)៖ ទីបំផុតអវកាសយានិកចិនទាំង ៣រូប បានចុះមកដល់លើផ្ទៃផែនដីវិញ ដោយសុវត្ថិភាព ក្រោយការបំពេញបេសកកម្មក្នុងទីអវកាស អស់រយៈពេល ៣ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០២១។ បន្ទប់ ឬ ខាប់ស៊ុល (Capsule) របស់យានអវកាស ហ្សិនចូវ (Shenzhou-2) ដែលផ្ទុកក្រុមអវកាសយានិកចិន បានចុះមកដល់ដោយសុវត្ថិភាព នៅទីតាំងចុះចត តុងហ្វឹង (Dongfeng) ស្ថិតក្នុងតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេសចិន នារសៀលថ្ងៃសុក្រនេះ (ម៉ោងទីក្រុងប៉េកាំង)។ ក្រុមអវកាសយានិកចិនបានជិះយាន Shenzhou-2 ចេញពីកំណាត់បន្ទប់ស្ថានីយអវកាស ធានហឺ (Tianhe) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីត្រឡប់ចុះមកកាន់ផ្ទៃផែនដីវិញ។ ពួកគេត្រូវបានបានបញ្ជូនឡើងទៅកាន់ កំណាត់បន្ទប់ស្ថានីយអវកាស Tianhe កាលពីអំលុងខែមិថុនា ឆ្នាំ២០២១ ក្នុងបេសកកម្មមួយ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងសាងសង់ ស្ថានីយអវកាសផ្ទាល់ខ្លួនដំបូងរបស់ចិន៕ គួរបញ្ជាក់ថា ស្ថានីយអវកាសចិន ត្រូវបានចាប់ផ្តើមការសាងសង់ កាលពីខែមេសា ឆ្នាំនេះ ជាមួយការបញ្ជូនកំណាត់បន្ទប់ស្នូល Tianhe ឡើងទៅមុនគេ។ បេសកកម្មចំនួន ៤ ក្នុងចំណោមបេសកកម្មទាំង ១១ សម្រាប់ការសាងសង់ស្ថានីយអវកាសនេះ គឺជាបេសកកម្មបញ្ជូនមនុស្ស។ បេសកកម្មខាងលើ គឺជាបេសកកម្មបញ្ជូនមនុស្សដំបូងគេ ក្នុងចំណោមនោះ ខណៈសម្រាប់បេសកកម្មបញ្ជូនមនុស្សបន្ទាប់ទៀត ក្រុមអវកាសយានិកចិន នឹងត្រូវស្ថិតនៅក្នុងទីអវកាសរយៈពេល ៦ខែ។ យ៉ាងណាមិញ មុនការចេញបេសកកម្មបញ្ជូនមនុស្សបន្ទាប់ទៀត ចិននឹងបញ្ជូនសម្ភារៈផ្គត់ផ្គង់ជើងទីពីរ តាមរយៈយាន ធានចូវ ៣ (Tianzhou-3) ទៅកាន់បន្ទប់ Tianhe ជាមុនសិន ដោយបេសកកម្មនោះ ត្រូវគេរំពឹងថា នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...