Sunday, September 22, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនការបង្កលក្ខណៈងាយស្រួលជូនពលរដ្ឋដែលចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយ ស្រួលជូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះជាអនុសាសន៍យ៉ាងម៉ឺងម៉ាត់ដែលលោកនាយករដ្ឋមន្ត្រី រួមជាមួយលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងក្រុមគ្រួសារក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យសាសនាដ៏ធំមួយក្នុងចំណោមបុណ្យសាសនាធំៗនៅកម្ពុជា ដែលប្រជាជនខ្មែរតែងប្រារព្ធប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីបុរាណកាលមកម្ល៉េះ។ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះជាពេលវេលាមួយដែលប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិ ភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀប រៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខ ណៈងាយស្រួលជូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធី បុណ្យនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...