Tuesday, May 7, 2019

នៅថ្ងៃស្អែកនេះ NEA នឹងមានឱកាស ការងារជិត ១ពាន់កន្លែង កំពុងរង់ចាំ សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ

ឱកាសការងារមានជិត ១ពាន់កន្លែងទៀតហើយ បាននិងកំពុងរង់ចាំសិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មីពីក្រុមហ៊ុនចំនួន ១១សម្រាប់ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ស្អែកនេះ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនចំនួន១១ សម្រាប់វេទិកាការងារនៅថ្ងៃស្អែកនេះ រួមមាន៖ ធនាគារស្ថាបនា, ក្រុមហ៊ុន AEON Cambodia, BROWN Coffee and Bakery, ក្រុមហ៊ុន T.O group, ក្រុមហ៊ុន World Pop Travel & Tour, ក្រុមហ៊ុន Mekongnet , ក្រុមហ៊ុន Opennet , ក្រុមហ៊ុន STSK Investment Group , ក្រុមហ៊ុន Walt Technology (Cambodia) Company LTd., Master Suki Soup និង ក្រុមហ៊ុន TH F&B Co., Ltd នឹងមានវត្តមាន នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែឧសភា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...