Tuesday, May 7, 2019

លោក ហ៊ុន ម៉ានី ជំរុញឱ្យយុវជនស.ស.យ.ក ពង្រឹងខ្លួនឱ្យរឹងមាំ ដើម្បីចូលរួមជួយសង្គមជាតិ

ពោធិ៍សាត់: នៅបណ្ណាល័យវិទ្យាល័យពោធិ៍សាត់ នាថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ចំនួន ៥៤៤នាក់។ ក្នុងឱកាសនៃការជួបជុំក្រុមគ្រួសារ ស.ស.យ.ក. នេះក៏មានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្ត ជាទីប្រឹក្សាជាន់ខ្ពស់ ( ស ស យ ក ) លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ហេង សុខគង់ សមាជិកអចិន្ត្រៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងជាប្រធានស.ស.យ.ក. ខេត្តពោធិ៍សាត់។ សមាជិកសមាជិកាម្នាក់ៗ តែងតែប្រត្តិបត្រយ៉ាងខ្ជាប់ខ្ជួនតាមគន្លងដឹកនាំរបស់ឥស្សរជនកម្ពុជា និងបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការចូលរួមជាមួយសង្គមប្រកបដោយគុណធម៌ និងទឹកចិត្តអង់អាចក្លាហានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងអនាគតកម្ពុជា។ ក្នុងនោះដែរ លោក ហ៊ុន ម៉ានី បានជម្រុញអោយ ស.ស.យ.ក ពង្រឹងខ្លួនអោយរឹងមាំក្នុងការចូលរួមជួយសង្គមនឹងខិតខំបន្តជំរុញយុវជនជំនាន់ក្រោយអោយខិតខំរៀនសូត្រលុតដំខ្លួនដើម្បីអនាគតភ្លឺស្វាងដើម្បីជាតុិមាតុភូមិកម្ពុជា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...