Sunday, March 1, 2020

កម្ពុជា ឃាត់នាវាកាំមេរ៉ូនមួយគ្រឿង ចូលមកបំពានដែនសមុទ្រកម្ពុជា

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់នាវាកាំមេរ៉ូនមួយគ្រឿង ដែលបានចូលមកបំពានដែនសមុទ្រកម្ពុជា និងធ្លាប់ធ្វើសកម្មភាពបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងផងដែរ។ នាវានេះមានឈ្មោះ MT-COURAGEOUS មានផ្ទុកនាវិក ១៦នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នាវានេះបានចេញពីកំពង់ផែ Kao Hsiung នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ បានបោះយុថ្កាបំពានដែនសមុទ្រកម្ពុជា នៅចន្លោះកោះតាង និងកោះប៉ូឡូវៃ។ បើតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងដែរថា នាវាមួយគ្រឿងនេះធ្លាប់បានធ្វើសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើងផងដែរ។ នាវានេះ បានផ្ទេរទំនិញផ្សេងៗទៅកាន់ទូកដឹកទំនិញរបស់កូរ៉េខាងជើង។ បើតាមអគ្គស្នងការនគរបាលជាតិ បច្ចុប្បន្ននាវាមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចនគរបាលការព្រំដែនទឹក ឃាត់ និងបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងចាត់ការតាមច្បាប់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...