Tuesday, May 14, 2019

ប្រធានរដ្ឋសភាអបអរសាទរដែលរដ្ឋាភិបាលកម្ពុជា-នេប៉ាល់ជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្មរវាងប្រទេសទំាងពីរ

លោក ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងក្តីអបអរសាទរដែលរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលប្រទេសនេប៉ាល់ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យរីកចម្រើនគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេស ចរណ៍ វប្បធម៌ និងការអភិវឌ្ឍវិស័យកសិកម្មជាដើម។ លោក ខេ ភី សាម៉ា អូលី (K. P. Sharma Oli) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ នេប៉ាល់ បានចូលជួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈលោកនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជាតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ លោក ហេង សំរិន បានគូសបញ្ជាក់ថាវត្តមានដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនេប៉ាល់នាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងជាការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីឧត្តមប្រយោជន៍រួម នៃប្រជាជាតិយើងទាំងពីរ។ លោក ខេ ភី សាម៉ា អូលី បានវាយតម្លៃខ្ពស់ពីការរីក​ចម្រើនផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនកម្រិតជីវភាពប្រជាពលរដ្ឋ ដែលកម្ពុជាសម្រេចបានកន្លងមកនេះ។ លោក ក៏បានលើកឡើងពីកិត្តិសព្ទរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ថាជាឥស្សរជនដ៏សំខាន់មួយរូប ដែលបានពលិកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិ តាំងពីដើមរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...