Wednesday, March 20, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យតាមចាប់អ្នករៀបចំប្រមូលកម្លាំងឱ្យទណ្ឌិត សម រង្ស៉ី ដែលចង់បង្កភាពវឹកវរដល់សង្គមជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ឱ្យតាមចាប់ខ្លួនក្រុមប្រឆាំងមួយចំនួន ដែលព្យាយាមប្រមូលកម្លាំងឱ្យទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិខុសច្បាប់ ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា។ ចំណាត់ការនេះបានធ្វើឡើងដោយ ទណ្ឌិត សម រង្ស៉ី បានចេញបញ្ជាឱ្យបង្កើតគណៈកម្មការចំពោះកិច្ច ហើយអំពាវនាវឱ្យសកម្មជន ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ចូលរួមជាមួយខ្លួន ដើម្បីដណ្តើមអំណាចពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍ សាត់ ដែលពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការជួបប្រជុំរបស់ទណ្ឌិត សម រង្ស៊ី ជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននោះគឺជាអំពើល្មើសច្បាប់ដោយសារតែខ្លួនត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន លោក សម រង្ស៉ី និងបក្ខពួក ៧នាក់ទៀត ដែលជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិថ្មីនេះដែរ។ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងនោះរួមមាន ១៖ លោក សម រង្ស៉ី ២៖ លោក អេង ឆៃអ៊ាង ៣៖ លោកស្រី មូរ សុខហួរ ៤៖ លោក អ៊ូ ច័ន្ទឫទ្ធិ ៥៖ លោក ហូ វ៉ាន់ ៦៖ លោក ឡុង រី ៧៖ លោក ម៉ែន សុថាវរិន្ទ្រ និង៨៖ លោក តុ វ៉ាន់ចាន់៕ ប្រភព៖ Fresh News
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...