Tuesday, January 29, 2019

អ្នកនាំពាក្យ CPP អះអាងថា ការបន្តប្រើប្រាស់ស្លាកសញ្ញា (ឡូហ្គោ) របស់ CNRP គឺជាការរំលោភច្បាប់

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការបន្តប្រើប្រាស់ស្លាកសញ្ញា (ប្រើឡូហ្គោ) របស់អតីតគណបក្ស សង្រ្គោះជាតិ (CNRP) គឺជាការរំលោភច្បាប់ហើយដែលនឹងត្រូវទទួលទោស ផងដែរ។ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខណៈអ្នកប្រឆាំងរបស់អតីតបក្សសង្គ្រោះជាតិន បន្តប្រើឡូហ្គោរូប ព្រះអាទិត្យដែលជានិមិត្តសញ្ញារបស់គណបក្សដដែល។ ជាងនេះអតីតបក្ស នេះតែងតែចេញសេចក្តីថ្លែងការណ៍នានាដោយ ប្រើរូបឡូហ្គោបក្សថែម ទៀតផងក្នុងពេលគណបក្សមិនមានរូបរាងដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីចុងឆ្នាំ២០១៧។ លោក សុខ ឥសាន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ថា អតីតគណបក្សប្រឆាំងត្រូវបានតុលាការកំពូលសម្រេចរំលាយចោលរួចហើយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដូច្នេះរាល់រចនាសម្ព័ន្ធ ឡូហ្គោ របស់អតីតបក្សនេះ ត្រូវអស់សុពលភាពប្រើប្រាស់ហើយ។ លោកបានបន្តថា បើមានអ្នកណាប្រើប្រាស់ទៀត គឺជាទង្វើខុសច្បាប់ ដោយសារប្រឆាំងនឹងសាលដីកាសា្ថពរ និងបិទផ្លូវតវ៉ារបស់តុលាការកំពូល ។ អ្នកនាំពាក្យគណបក្សកាន់អំណាចដដែលនេះ បានបន្ថែមថា សមត្ថកិច្ចមាន ភារកិច្ចអនុវត្តច្បាប់ ណែនាំឱ្យមានការគោរព និងអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ជាធរមានបើក្នុងករណីនៅតែរឹងទទឹងត្រូវមានវិធានការណ៍ទប់ស្កាត់ និងបង្ក្រាបដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទៅ៕ ប្រភព៖ CPP News
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...