Saturday, September 29, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ បានអនុញ្ញាតឲ្យលោក​ Alexander Feldman ប្រធាននិងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន ចូលជួបពិភាក្សាការងារ

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman )ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន មានប្រសាសន៍សំដែងនូវការរីករាយ ដោយបានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។ លោកបន្តថា អ្វីដែលរូបលោកចូលជួបពិភាក្សាជាមួយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅពេលនេះ គឺដូចអ្វីដែលលោកចង់ឃើញ គឺចង់ឲ្យកម្ពុជាបន្តនូវគោលនយោបាយសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយ ថែមទៀត។ លោក​ អាឡេកសាន់ឌ័រ ហ្វេលមែន​ បានបន្តថា ដោយសារតែប្រទេសកម្ពុជា គឺជាសមាជិករបស់អាស៊ាន លោកចង់ឲ្យកម្ពុជាបន្តការគាំទ្រធ្វើយ៉ាងណា ឲ្យមានទិដ្ឋការអាស៊ាននៅពេលខាងមុខ ដើម្បីជំរុញការកសាងសមត្ថភាព ពិសេសការបង្កើនគុណភាពនៃការអប់រំ ក្នុងក្របខណ្ឌអាស៊ាន។ ក្នុងកិច្ចពិភាក្សាគ្នានោះដែរ លោកបានសំដែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែគាំទ្រដល់បណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិក ក្នុងការទៅបណ្តាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលកន្លងមកមានក្រុមហ៊ុនហ៊ុនហ្វ័ត និងក្រុមហ៊ុនកូកាកូឡាជាដើម។ លោក​ អាឡេកសាន់ឌ័រ ហ្វេលមែន​ ក៏បានវាយតម្លៃខ្ពស់ ពីកម្លាំង និងសមត្ថភាពយុវជនរបស់កម្ពុជា ដែលកំពុងមានការកើនឡើង ស្របទៅនិងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល ដោយលោករំពឹងថា លោកនាយករដ្ឋមន្រ្ដី និងមានការចាប់អារម្មណ៍ទៅលើអនាគតដ៏ល្អ និងមានការប្រកួតប្រជែងរបស់កម្ពុជា។ តាមរយៈជំនួបពិភាក្សាគ្នានោះដែរ លោក​ អាឡេកសាន់ឌ័រ ហ្វេលមែន​ ក៏បានជំរាបជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ពីការដែលលោកបានស្នើទៅ កាន់លោកនាយករដ្ឋមន្រ្តីថៃ ក្នុងពេលដែលថៃធ្វើជាប្រធានអាស៊ានឆ្នាំ២០១៩ ដោយលើពីប្រធានបទ នៃសេដ្ឋកិច្ចឌីជីថល សម្រាប់ធ្វើការពិភាក្សាក្នុងអាស៊ាន។ ក្នុងជំនួបពិភាក្សាគ្នានោះ លោក​ អាឡេកសាន់ឌ័រ ហ្វេលមែន មានប្រសាសន៍ចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិក តែងតាំងឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន ប្រចាំកម្ពុជានៅពេលខាងមុខ ពោលគឺលោកឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក គឺជាឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលអ្នកការទូតមួយរូបដែលយល់ច្បាស់ពីអាស៊ីបូព៌ា។ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បានមានប្រសាសន៍ស្វាគមន៍ និងបានលើកឡើងពីចំណុចមួយចំនួន ពិសេសកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពោលគឺកម្ពុជានៅរក្សាកំណើនសេដ្ឋកិច្ច ក្នុងអាត្រាជាង៧% ទៅតាមយន្តការអាស៊ានបូក៣ ដែលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨នេះ កម្ពុជានិងមានកំណើនសេដ្ឋកិច្ចប្រមាណ៧,២%។ លោកនាយករដ្ឋមន្រ្ដី បានបន្តថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺទទួលបានជោគជ័យ បើទោះបីជាមានសម្ពាធពីសេដ្ឋកិច្ចពិភពលោកក៏ដោយ។ លោកនាយករដ្ឋមន្ដ្រី បន្តថា អ្វីដែលរូបលោកចង់ឃើញ គឺការអនុវត្តរូបមន្ត មួយបូកមួយ ពោលគឺបណ្តាក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគក្នុងប្រទេសអាស៊ាន ក្នុងនោះរួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកផងដែរនោះ មានលទ្ធភាពអាចទៅបង្កើតរោងចក្រ នៅប្រទេសកម្ពុជា ឧទាហរណ៍ប្រទេសថៃបូកមួយ មានន័យថាក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការក្នុងប្រទេសថៃ អាចមកបើករោងចក្រក្នុងប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្រ្តីបន្តថា នៅក្នុងគោលនយោបាយបដិវត្តន៍ឧស្សាហកម្ម២០១៥-២០២៥ របស់ប្រទេសកម្ពុជា គឺផ្តោតសំខាន់ទៅលើវិស័យបីសំខាន់ៗ គឺទី១វិស័យកសិកម្ម ទី២វិស័យឧស្សាហកម្ម និងទី៣ វិស័យសេវាកម្ម។ លោក​បន្តថា សេដ្ឋកិច្ចកម្ពុជាមានការវិវត្តន៍ ដោយមិនពឹងផ្អែកតែទៅលើវិស័យណាមួយនោះទេ ពោលគឺការរីកចម្រើនលើពហុវិស័យក្នុងភាពរឹងមាំ ពិសេសលើផ្នែកឧស្សាហកម្មដែលមានលក្ខណះទ្រង់ទ្រាយជាសកល ពោលគឺការផលិតក្នុងប្រទេសកម្ពុជា រួចធ្វើការចែកចាយជាសកល តាមតម្រូវការនៃសេដ្ឋកិច្ចពិភពលោក។ ទាក់ទិនទៅនិងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា លោកទេគឺជាអ្នកជំរុញការកសាង នូវទំនាក់ទំនងរវាង កម្ពុជាជាមួយនិងសហរដ្ឋអាមេរិក កម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក។ លោកបន្តថា នៅពេលខាងមុខ អ្វីដែលលោកចង់ឃើញនោះគឺ ការទំនាក់ទំនងនៃប្រទេសទាំងពីរ មានភាពកាន់តែល្អប្រសើរឡើង ពិសេសរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ដូចអ្វីដែលផ្នែកធុកិច្ចសហរដ្ឋអាមេរិកចង់បានដែរនោះ។ លោកនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក បើកទិដ្ឋការជូនដល់ប្រជាជនកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិក នឹងបន្តឡើងវិញដូចអ្វីដែលយើងធ្លាប់បានអនុវត្តរួមគ្នាកាលពីពេលមុន។ លោកនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា លោកនិងបន្តជួបជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន នៅពេលដែលគណៈប្រតិភូនេះអញ្ជើញទៅកាន់ប្រទេសកម្ពុជា ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...