Tuesday, January 29, 2019

អង្គភាពប្រឆាំងអំពើពុករលួយ ប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ នៅ​ខេត្ត​បាត់ដំបង​

បាត់ដំបង​៖​ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បំរើការនៅមន្ទីរជំនាញ អង្គភាពចំណុះរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមការដឹកនាំ របស់​លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង​លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ​ មានការអញ្ជើញចូលរួមពីប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានា មេបញ្ជាការ កងកម្លាំងអាវុធហត្ថ នគរបាល ខេត្ត.ក្រុង.ស្រុក អភិបាលក្រុង ស្រុក ក្នុងខេត្តជាច្រើនរូបទៀត។ បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់ លោក ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តរួចមក លោក​ ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឡើងធ្វើបទបង្ហាញ​ និងពន្យល់លំអិតអំពីខ្លឹមសារច្បាប់ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការងារប្រឆាំងអំពើពុករលួយ​ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដល់អង្គពិធីទាំងមូលផងដែរ។ ច្បាប់នេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិវិធីរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ ។ ច្បាប់នេះ មានគោលដៅ ប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយះការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ហើយដោយមានការចូលរួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តការអន្តរជាតិ ។ មិនតែប៉ុណ្ណោះច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជា ដែលបានប្រព្រឹត្តក្រោយពេលដែលច្បាប់នេះមានអនុភាពអនុវត្ត ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...