Tuesday, December 26, 2017

បរិភោគ​បន្លែ​បៃតង​ច្រើន​ជួយ​ទប់ស្កាត់​ជំងឺ​បាត់​ការចងចាំ​


​តាម​ការស្រាវជ្រាវ​មួយ​ដែល ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​សរសៃប្រសាទ វិទ្យា​បានឱ្យដឹងថា ការបរិភោគ​បន្លែ បៃតង​រាល់ថ្ងៃ អាច​ទប់ស្កាត់​ជំងឺ​បាត់ ការចងចាំ​នៅ​វ័យចាស់​, ទន្ទឹម​នោះ​ជួយ ឱ្យ​ខួរក្បាល​នៅ​ក្មេង ។​




​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​ដំណើរការ​ស្រាវជ្រាវ​ជិត​ប្រាំ​ឆ្នាំ ទៅលើ​អ្នកស្ម័គ្រចិត្ត​៩៦០​នាក់ ដែល មាន​អាយុ​មធ្យម​៨១​ឆ្នាំ ប្រមែប្រមូល ព័ត៌មាន​អំពី​របប​ទទួលទានរ​បស់​អ្នក ទាំងនេះ​រួមមាន​បន្លែ​បៃតង ។ ក្នុង​មួយ ឆ្នាំ​ម្តង ពួកគេ​ឆ្លងកាត់​លំ​ហាត់​ត្រួត ពិនិត្យ​គំនិត និង​ការចងចាំ

​លទ្ធផល​បង្ហាញថា អ្នកចូលរួម ការស្រាវជ្រាវ​ទាំងអស់ សុទ្ធតែ​មិនកើត ជំងឺ​បាត់​ការចងចាំ ។ ព័ត៌មាន​ប្រមូលបាន ផ្តល់​បន្ថែម​ភស្តុតាង​គួរឱ្យភ្ញាក់ផ្អើល​អំពី ទំនាក់ទំនង​រវាងរ​បប​អាហារ និង​ភាព ចំណាស់​, តាមរយៈ​នោះ ក្រុម​បរិភោគ បន្លែ​បៃតង ក្មេង​ជាង​ក្រុម​មិន​បរិភោគ​ជា មធ្យម​ប្រមាណ​១១​ឆ្នាំ ។​


​លទ្ធផល​ខាងលើ មិន​ផ្លាស់ប្តូរ ក្រោយពេល​ពួក​អ្នកវិទ្យាសាស្ត្រ​បាន គិតដល់​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា ជក់បារី​, លើសឈាម​, ជំងឺ​ទឹកនោម ផ្អែម​, និង​ហាត់ប្រាណ ។


​ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ការបំពេញ​បន្លែ​បៃតង​ទៅក្នុង​របប អាហារ​ប្រចាំថ្ងៃ ជា​វិធី​ដ៏​សាម​ញ្ញោ​ដី​ម្បី កែប្រែ​ឱ្យ​ប្រសើរឡើង​នូវ​ខួរក្បាល របស់​មនុស្ស ៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...