Credit: រស្មីកម្ពុជា
ព្រះសីហនុ: បុរសជនជាតិបារាំងម្នាក់ជិះម៉ូតូដួលដោយខ្លួនឯងលើផ្លូវឯករាជ្យ ត្រង់ចំណុច ចំណោត ជិតស្ពានអូរសំអាត ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ០៣:៣០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ភ្លាមៗត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយក្នុងក្រុង រហូតមកដល់រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ត្រូវបានគេរាយការណ៍ថា គាត់បានស្លាប់ហើយ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ប៉ា ទ្រិច ភេទ ប្រុស អាយុប្រហែល ៦០ឆ្នាំ ជនជាតិ បារាំង ជិះម៉ូតូម៉ាក HONDA AREBLADE ពណ៌ ពាក់ស្លាកលេខ ព្រះសីហនុ 1E 4935 ដល់ចំណុចកើតហេតុ ក៏បានកៀរខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូបោកក្បាលស្លាប់ ក្នុងនោះជនរងគ្រោះមិនពាក់មួកសុវត្ថិភាពទៀតផង។
វត្ថុតាងម៉ូតូ ០១គ្រឿង បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕




0 comments