Thursday, April 12, 2018

ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ! រាជរដ្ឋាភិបាលសម្រេចលើកលែងអាករបន្ថែមលើមុខទំនិញអាហារមូលដ្ឋានចាំបាច់ប្រចាំថ្ងៃ សម្រាប់រយៈពេល២ឆ្នាំ

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រចលើកលែងអាករបន្ថែមលើមុខទំនិញ​លើអាហារមូលដ្ឋានចាំ​បាច់ប្រចាំថ្ងៃ រួមមាន ត្រី សាច់ និងគ្រឿងទេសមួយចំនួន សម្រាប់រយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។

ក្នុងប្រកាសដដែលបានបញ្ជាក់ទៀតថា បណ្តាអាហារមួយចំនួន ដែលត្រូវបានលើកលែងអាករនោះរួមមាន៖

១៖ សាច់សត្វចិញ្ចឹម គោ ក្របី ពពែ មាន់ ទា ចៀម ជ្រូក ទោះបីជាសាច់ស្រស់ ឬកែច្នៃដោយប្រឡាក់ ឬឆ្អើរ

២៖ ស៊ុតសាច់ចិញ្ចឹមគ្រប់ប្រភេទ ទោះបីជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ឬឆ្អើរ

៣៖ ត្រីទឹកសាប និងទឹកប្រៃគ្រប់ប្រភេទ រួមទាំងបង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ

៤៖ ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់

៥៖ អំបិលគ្រប់ប្រភេទ

៦៖ ទឹកត្រី និងទឹកស៊ីអ៊ីវគ្រប់ប្រភេទ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...