១. ជាការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដែលជាអាទិភាពចម្បងក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្នកុមារដែលមានអាយុចាប់ពី ៩ឆ្នាំចុះមានចំនួនប្រមាណ ២០% ហើយបើគិតពីអាយុ ១៤ឆ្នាំចុះ គឺមានរហូតដល់ជាង ៣០% នៃចំនួនប្រជាជនកម្ពុជាសរុប។ ១០០% ពួកគេគឺជាអនាគត របស់ប្រទេសពោលគឺជាកម្លាំងពលកម្មបម្រើជាតិដ៏សំខាន់។
២. រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងទទួលស្គាល់នូវស្នាដៃ និងគុណភាព នៃសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ម្តាយ ទារក និងកុមារ។
៣. ទន្ទឹមនឹងការបង្កើតថវិកាជាបន្តបន្ទាប់ក្នុងពេលកន្លងមក រួមទាំងការចូលរួមវិភាគទានប្រាក់ចំណូលពីទេសចរបរទេស ចូលទស្សនាប្រាសាទអង្គរ ជូនដល់មន្ទីពេទ្យគន្ធបុប្ផាផង ពេលនេះគឺជាពេលវេលាដ៏សមរម្យបំផុត ដែលកម្ពុជាគួរគប្បីមាន "មូលនិធិគន្ធបុប្ផាកម្ពុជា" មួយផ្ទាល់របស់ខ្លួន។ ម្យ៉ាងវិញទៀត កម្លាំងសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និងកម្លាំងទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជននៅក្នុងស្រុក ក៏កាន់តែមានភាពរឹងមាំ ជាមួយនឹងឧត្តមគតិ និងឆន្ទៈគាំទ្ររបស់មជ្ឈដ្ឋានសាធារណៈនៅក្នុងប្រទេស ក៏មានភាពរស់រវើក ក្នុងការជំរុញសកម្មភាពរបស់មន្ទីពេទ្យគន្ធបុប្ផាផងដែរ។





0 comments