លោក តារ៉ូ កូណូ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងជប៉ុន។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ។
សេចក្តីជូនព័ត៌មានដដែលនេះ ក៏បានបញ្ជាក់ថា ក្នុងឱកាសបំពេញទស្សនកិច្ចនោះ លោករដ្ឋមន្រ្តីការបរទេសជប៉ុនក៏នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖


0 comments