Saturday, April 7, 2018

ក្រសួងឧស្សាហកម្ម-JICA នឹងរួមគ្នាពង្រឹង លើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ឯក សុនចាន់ និងប្រធានទីភ្នាក់ងារ សហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា (JICA) នឹងចុះកិច្ចព្រមព្រៀងលើ “គម្រោងពង្រឹងសមត្ថភាពរដ្ឋបាល លើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន នៅក្នុងប្រទេសកម្ពុជា” នៅម៉ោង១១ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំបក្សីចាំក្រុង (ជាន់ទី១) នៃក្រសួងឧស្សាហកម្ម ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ JICA នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា “គម្រោងនេះ មានគោលបំណងពង្រឹង ផ្នែកអភិបាលកិច្ចនៃសេវាផ្គត់ផ្គង់ទឹកស្អាត នៅទីប្រជុំជន ព្រមទាំងរួមចំណែកធ្វើឲ្យសម្រេច នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលបានកំណត់ថា ត្រឹមឆ្នាំ២០៣០ ប្រជាជនទូទាំងពិភពលោកនឹងទទួលបាន ដោយសមធម៌នូវទឹកស្អាត ដែលមានសុវត្ថិភាព និងតម្លៃសមរម្យ ក៏ដូចជាផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ដែលកំណត់ថាត្រឹម២០២៥ ប្រជាជនកម្ពុជាដែលរស់ នៅតាមទីប្រជុំជន១០០% នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយនិរន្ដភាព សុត្ថិភាព និងតម្លៃសមរម្យ”។

គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ ត្រូវបានបង្កើតឡើងរួមគ្នា ដោយក្រសួងឧស្សាហកម្ម និងJICA ក្នុងគោលបំណង ពង្រឹងសមត្ថភាពនៅទីប្រជុំជន និងបទបញ្ញត្តិផ្សេងៗទៀត ។ គម្រោងនេះ នឹងចូលរួមពង្រឹងសមត្ថភាព អគ្គនាយករដ្ឋានទឹកស្អាត ក្នុងការតាក់តែង និងពង្រឹងការអនុវត្តច្បាប់ ស្ដីពី ការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន និងបទបញ្ញត្តិផ្សេង ការគ្រប់គ្រងប្រតិបត្តិករទឹកស្អាត , បង្កើនសមត្ថភាពអគ្គនាយកដ្ឋានទឹកស្អាត ក្នុងការណែនាំ ត្រួតពិនិត្យរដ្ឋាករទឹកខេត្ត និងបង្កើតប្រព័ន្ធអភិវឌ្ឍធនធានមនុស្ស នៅក្នុងអគ្គនាយកដ្ឋានទឹកស្អាត ។

JICA ជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបាននឹងកំពុងចូលរួមអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ទាំងផ្នែករឹង-ទន់នៅកម្ពុជា ។ បច្ចុប្បន្ន JICA បានសាងសង់បរិក្ខារ ផ្គត់ផ្គងទឹកស្អាតជាច្រើន នៅតាមបណ្ដាខេត្ត-រាជធានី ដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពត ពោធិ៍សាត់ ព្រះសីហនុ និងរាជធានីភ្នំពេញជាដើម ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...