Wednesday, March 28, 2018

កម្ពុជានឹងរៀបចំកម្មវិធីកម្រិតអាស៊ានចំនួន៣ នាថ្ងៃ២-៤ ខែមេសា នៅខេត្តសៀមរាប

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងទទួលរៀបចំកម្មវិធីធំៗចំនួន៣ ស្ដីពីបណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារ Empress Angkor Resort and Spa Hotel ខេត្តសៀមរាប ក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក Dato' Lim Jock Hoi អគ្គលេខាធិការអាស៊ាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននាថ្ងៃទី២៧ ខែមីនានេះ។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា កម្មវិធីសំខាន់ៗទាំង៣នោះ រួមមាន៖

ទី១- កិច្ចប្រជុំប្រចាំឆ្នាំលើកទី១ របស់បណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន។

ទី២- ពិធីផ្ដល់ពានរង្វាន់បណ្ដាញសុខភាព និងសុវត្ថិភាពការងារលើកទី២ ដល់សហគ្រាសដែលបានអនុវត្តសុខភាព និងសុវត្ថិភាពការងារល្អ និងល្អឥតខ្ចោះ។

ទី៣- សន្និសីទបណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ានលើកទី៥ ក្រោមប្រធានបទ «បណ្ដាញសុខភាព និងសុវត្ថិភាពការងារ និងសំណងគ្រោះថ្នាក់ការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកន្លែងធ្វើការនៅតាមជនបទ»៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ ៖

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...