Tuesday, March 27, 2018

គេងឲ្យ​​គ្រប់គ្រាន់ «ធ្វើឲ្យ​ស្បែកសស្អាត និងភ្លឺថ្លា» ប៉ុន្តែត្រូវគេង​ប៉ុន្មានម៉ោង​ទើបគ្រប់​គ្រាន់​ទៅ?

Credit:Cambo Space

(បរទេស)៖ បណ្តាតារា​បង្ហាញម៉ូដ ស្រីស្អាតនានា​ប្រាកដជាស្គាល់​ពាក្យថា គេងដើម្បី​សម្រស់ ឬគេងឲ្យ​ស្រស់ស្អាត​នេះហើយ ព្រោះ​ការគេងលក់នេះ និងជួយឲ្យ​ស្បែកទាំង​ស្បែកមុខ និងស្បែកសព្វ​រាងកាយរបស់​ស្រ្តី មើលទៅភ្លឺ​រលោង​ជានិច្ច។ នេះបើតាម​ការចេញ​ផ្សាយដោយ វែបសាយ​សុខភាព​សកល។

ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមតែ ០១យប់​ក៏ដោយ ក៏នឹងបង្ហាញ​ផលឲ្យឃើញយ៉ាង​ច្បាស់ថា ស្បែកមុខមាន​ស្នាមជ្រីវជ្រួញ និង​ស្លេកស្លាំង។ ហើយប្រសិនអត់​ងងុយលើសពី​មួយយប់ ឬគេងមិនបាន​គ្រប់គ្រាន់ នឹងផ្តល់ផល​ឲ្យ​កែវភ្នែក​មិនស្រស់ថ្លា (ភ្នែកផេនដា) ហើយស្បែក​សព្វរាងកាយមើលទៅមិនស្រស់ថ្លាគ្មានពន្លឺឡើយ។

ផ្ទុយទៅវិញស្បែក​របស់អ្នក និងតឹងណែន​រលើបរលោងផូរផង់ គ្មាន​ស្នាមជ្រួញ​បាន ប្រសិនបើអ្នកបាន​គេងយ៉ាងលក់​ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗ​មករំខានប្រមាណ ៧ ទៅ ៩ម៉ោងពេញ។ ក្រោយពេលភ្ញាក់ពីគេង សូមមេត្តាលុបមុខ នឹងទឹកក្តៅឧណៗ ដើម្បីឲ្យស្បែករបស់អ្នករស់រវើក និងមិនងាយចាស់ជាងវ័យ។

អ្នកគួរចង​ចាំថា ប្រសិនបើអ្នក​បានគេង ៦ម៉ោង ចាត់ទុកថាល្អ តែពុំមែន​ជារូបមន្ត​របស់ គេងដើម្បីសម្រស់​ឡើយ ប៉ុន្តែបើគេងតិច​ជាង ៦ម៉ោង ចាត់ទុកថាជាការបំផ្លាញ​សុខភាពរបស់ស្បែក​ដោយប្រយោល និងប្រសិនបើអ្នកគេង​ច្រើនជាង ៨ម៉ោង ក៏មិនល្អដែរ ព្រោះអុកស៊ីសែន​ក្នុងស្បែក​នឹងអស់ ​មិនជួយឲ្យស្បែកស្រស់​ស្អាតទេ ដូច្នេះការ​គេងដែលសមស្រប​ សម្រាប់ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី ៧ទៅ ៨ម៉ោង​ក្នុងមួយថ្ងៃ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...