Credit: រស្មីកម្ពុជា
ភ្នំពេញ៖ បុរសម្នាក់ដែលធ្វើទារុណកម្មលើរាងកាយរបស់ប្រពន្ធ ជាអតីតអ្នកធ្វើការនៅហាងខារ៉ាអូខេគ្មានលោះថ្ងៃណា និងថ្ងៃចុងក្រោយ បានបង្ខំឲ្យនាងចៀរប្រដាប់ភេទ និងថតជាវីដេអូទុកគំរាមកំហែងទៅថ្ងៃក្រោយ ប្រសិនបើនាងក្បត់ចិត្តទៅមានប្រុសថ្មីនោះ បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមកតុលាការនៅរសៀលថ្ងៃទី២២ ខែមីនា ដើម្បីចាត់ការតាមច្បាប់។
បុរសរូបនេះឈ្មោះ នឹម ឈីន អាយុ៣៦ឆ្នាំស្នាក់នៅផ្ទះជួលលេខ១ បន្ទប់លេខ៦ ផ្លូវលំ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានត្រូវលោកចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរ។
សមត្ថកិច្ចបានបញ្ជាក់ថា អំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង១០៖២០ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅផ្ទះជួលលេខ១ បន្ទប់លេខ៦ ផ្លូវលំ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមការរៀបរាប់របស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី ឲ្យដឹងថា រវាងរូបនាង និងបុរសជាប្តីហេងស៊យម្នាក់នេះ បានស្រឡាញ់ និងរស់នៅជាមួយគ្នាជិត១ឆ្នាំមកហើយ ដោយមិនបានរៀបការនោះទេ ។ បន្ទាប់ពីបានគ្នាជាប្តីប្រពន្ធ នាងតែងតែទទួលការធ្វើទារុណកម្មពីប្តីទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ គ្មានទីបញ្ចប់ ដោយសារតែប្តីជាអ្នកជួញដូរថ្នាំញៀន និងញៀនថ្នាំជាប្រចាំ ក្នុងនោះ មួយថ្ងៃតែងធ្វើទារុណកម្មលើផ្លូវភេទ គឺសុំរូមភេទពីម្តងទៅពីរដង គ្មានពេលស្រាកស្រាន្ត ហើយនៅពេលរួមភេទម្តងៗ តែងទទួលទារុណកម្មយ៉ាងព្រៃផ្សៃ ដូចជាឲ្យនាងបបោសអង្អែលរាងកាយឲ្យស្រើបស្រាល ដើម្បីងាយស្រួលរួមភេទ។
នាងនិយាយដោយមិនលាក់លៀមទៀតថា ក្រៅពីការបបោសអង្អែលដើម្បីរួមភេទ ប្តីហេងស៊យម្នាក់នេះតែងបង្ខំឲ្យនាងប្រើស្ទីលបរទេស ដូចជាឲ្យបៀមលិង្គជាដើម។ ក្រៅពីនេះ ពេលរួមភេទ និងធ្វើទារុណកម្មម្តងៗ ប្តីតែងតែថតជាវីដេអូទុកក្នុងទូរស័ព្ទ ទុកជាការគំរាមកំហែងទៅថ្ងៃមុខ ប្រសិនបើនាងហ៊ានក្បត់ចិត្តទៅមានប្រុសថ្មី ទោះបីនាងអង្វរកុំឲ្យធ្វើបែបនេះក្តី ព្រោះយើងជាប្តី ប្រពន្ធហើយក៏ដោយ ។ ការធ្វើទារុណកម្មផ្លូវភេទមិនអស់ចិត្ត គឹថែមទាំងធ្វើទារុណកម្មផ្លូវចិត្តថែមទៀត ដោយពេលខ្លះវាយធ្វើបាបរាងកាយនាងឲ្យរងរបួស ហើយនាងទ្រាំមិនបាន បានរត់ចុះចេញពីផ្ទះទៅរស់នៅជាមួយបងប្អូន គ្រាដែលនាងជាកូនកំព្រា គ្មានឪពុកម្តាយ ត្រូវប្តីកំណាចទូរស័ព្ទគំរាមកំហែងឲ្យវិលត្រឡប់មកផ្ទះវិញជាបន្ទាន់ បើពុំនោះទេ រូបគាត់នឹងបង្ហោះរូបភាពវីដេអូសិចថតជាមួយគ្នាតាមហ្វេសប៊ុក ឲ្យភ្ញាក់ផ្អើលគេឯងជាមិនខាន។ ដោយសារតែខ្លាចទទួលការអាម៉ាស់បែបនេះ ទើបនាងសុខចិត្តបៀមទុក្ខទាំងទឹកភ្នែកវិលត្រឡប់មករួមរស់នៅជាមួយគ្នាវិញ ជាច្រើនលើកច្រើនសាមកហើយ។
ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា នៅថ្ងៃចុងក្រោយនេះ នាងទ្រាំលែងបានហើយ ព្រោះតែប្តីបានបង្ខំឲ្យនាងយកផ្លែឡាមមកអារប្រដាប់ភេទដោយខ្លួនឯង ហើយប្តីរូបនេះចាំថតវីដេអូទុកសម្រាប់គំរាមកំហែង កុំឲ្យនាងរត់ចោលខ្លួនគេតទៅទៀត។ ទង្វើនេះ នាងទ្រាំលែងបាន ក៏សុខចិត្តទូរស័ព្ទប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានី ឲ្យចុះមកជួយធ្វើអន្តរាគមន៍ដល់ផ្ទះតែម្តង៕

0 comments