Credit: រស្មីកម្ពុជា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តការណ៍សង្ក្រាន្តវត្តភ្នំលើកទី២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ទៀតថា៖សង្ក្រាន្តវត្តភ្នំលើកទី២ នឹងនាំមកជូនបងប្អូនសប្បាយជាមួយល្បែងប្រជាប្រិយខ្មែរផ្សេងៗ ដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ ខាំប៉ិកួៈ ពាំពងមាន់ អូសធៀងស្លា។ល។ ការតាំងពិព័រណ៍សម្ភារផ្សេងៗក្នុងភូមិខ្មែរ និងមានការប្រគំតន្ត្រីសម័យវង់និងមានបាញ់កាំជ្រួចជូនទស្សនាកំសាន្តផងដែរ។
ដូច្នេះសូមអញ្ជើញបងប្អូនទាំងអស់ ចូលរួមសប្បាយរីករាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំលើកទី២ រយៈពេល ៣ថ្ងៃ នៅរមណីយ៍ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ៕



0 comments