អ្នកវិភាគនយោបាយល្បីឈ្មោះ ចៅ ចាក់ស្មុក បានសម្តែងការហួសចិត្ត ដែលក្រុមបាតុករមួយក្រុមតូចនៅប្រទេសអូស្ត្រាលីកៀងគរមនុស្សឲ្យចូលរួមធ្វើបាតុកម្មបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិដែលគ្រោងធ្វើនៅពាក់កណ្តាលខែមីនាខាងមុខនោះ ក៏មានជនជាតិវៀតណាមដែរ។ អ្នក
វិភាគរូបនេះ បានសម្តែងការហួសចិត្តនេះ តាមរយៈលិខិតមួយច្បាប់មានចំណងជើងថា លិខិតហួសចិត្ត ៖ អ្នកដែលត្រៀមចូលធ្វើ បាតុកម្មនៅអូស្ត្រាលីត្រូវបានគេឱ្យដឹងថានឹងមានជនជាតិវៀតណាមចូលរួម! ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
ពិតជាគួរឱ្យហួសចិត្តបំផុតដែលក្រុមមេបាតុករមួយចំនួនជាអ្នកស្នេហាជាតិក្លែង ក្លាយនៅអូស្ត្រាលីកំពុងតែកៀងគរសហគមន៍វៀតណាមរស់នៅទីនោះដើម្បីចូលរួម បាតុកម្មជាមួយខ្លួនដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែមីនាខាងមុខនៅក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាដោយសារព្រួយបារម្ភថាគ្មានពលរដ្ឋខ្មែរគ្រប់គ្រាន់ចូលរួមបាតុកម្មដូចដែលពួកគេអួតអាង។
ជនជ្រុលនិយម ហុង លីម តំណាងរាស្ត្របក្សប្រឆាំងនៅអូស្ត្រាលី ដែលជាបុគ្គលដែលមិនត្រូវបានស្វាគមន៍នៅកម្ពុជា រួមនឹងគូកនរបស់ខ្លួនមួយចំនួនដូចជា ជា យូហន ដែលមាននិន្នាការគាំទ្រផ្កាប់មុខទៅក្រុមចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី កំពុងតែខ្វល់ខ្វាយតើគម្រោងបាតុកម្មរបស់ខ្លួនថានឹងមានអ្នកចូលរួមច្រើនដូចការអួតអាងដែរឬទេ?
ហុង លីម និងជា យូហន ព្រមទាំងគូកនបានព្យាយាមបំផ្លាញជាតិខ្មែរតាមរយៈការញុះញង់របស់ក្រុមអ្នកនយោបាយនៃបក្សប្រឆាំងក្រៅច្បាប់។ ពួកគេបានចាញ់ការបោកប្រាស់របស់ក្រុមអ្នកនយោបាយចាញ់ចាស់វស្សាដូចជាសម រង្ស៊ី ជាដើមដែលពូកែ
ញុះញង់បង្កបញ្ហានិងមិនទទួលខុសត្រូវចំពោះទង្វើល្មើសច្បាប់របស់ខ្លួន។ ឥឡូវនេះដើម្បី គ្រាន់តែសម្ញែញឫទ្ធិ ក្រុមរមិលគុណជាតិខ្មែរទាំងនេះ សុខចិត្តធ្វើអ្វីដើម្បីលក់មុខកម្ពុជាដោយបានកៀងគរជនបរទេសជាពិសេសសហគមន៍វៀតណាមដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងនឹងថ្នាក់ដឹកនាំកម្ពុជាថែមទៀត។ តើនេះឬដែលជាជន ដែលតែងបានប្រកាសថាខ្លួនជាអ្នកស្នេហាជាតិនោះ? ពិតជាស្នេហាផេះមែន! ប៉ុន្តែគេអាចចោទសួរ
ថា តើសហគមន៍ជនជាតិវៀតណាមដែលត្រៀមចូលរួមក្នុងបាតុកម្មនោះមកពីប្រភពណា?
គេនៅចាំបានថាកាលពីប៉ុន្មានឆ្នាំមុន សម រង្ស៊ី មេចលនាឧទ្ទាមខុសច្បាប់បានចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយជាមួយនឹងមេដឹកនាំវៀតណាមសេរី ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ នៅអំឡុងខែកុម្ភៈកន្លងទៅនេះ ពេលដែល ទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាគ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី សម រង្ស៊ី រួមនឹងក្រុមចលនាឧទ្ទាមបានធ្វើ
ដំណើរទៅអូស្ត្រាលីអាចថាដើម្បីត្រៀមរៀបចំកម្លាំងមួយចំនួនដើម្បីបាតុកម្មបំផ្លាញមុខមាត់កម្ពុជាដោយប្រើដៃពលរដ្ឋខ្មែរជាសកម្មជនរបស់ខ្លួន។ ចុងក្រោយពេលដឹងថា មិនមានអ្នកគាំទ្រចលនាខ្លួន ហើយពលរដ្ឋខ្មែរភាគច្រើននឹងមិនចូលរួមបាតុកម្មនេះ ទើបមានលេចនូវផែនការកៀងគរសហគមន៍វៀតណាមចូលរួមធ្វើបាតុកម្មជាមួយពួកខ្លួន។ ដូច្នេះសហគមន៍វៀតណាម ដែលចូលរួមអាចជាក្រុមចលនាវៀតណាមសេរីដែលជា ដៃគូសហការគ្នាជាមួយ សម រង្ស៊ី មិនអាចប្រកែកបាន។
ការណ៍នេះត្រូវបានគេមើលឃើញថាគម្រោងបាតុកម្មដែលក្រុមសមាជិកអតីតបក្សប្រឆាំងគ្រោងធ្វើនៅលើទឹកដីអូស្ត្រាលីគឺជាបាតុកម្មមិនតំណាងឱ្យជនជាតិខ្មែរឡើយ ព្រោះអ្នករៀបចំបាតុកម្មនេះបានសារភាពហើយថាបានទាក់ទងសមាគមជនជាតិវៀត ណាមដើម្បីប្រមូលអ្នកចូលរួម។ បើដូច្នេះ អ្នកដែលនឹងចូលរួមធ្វើបាតុកម្មនោះគឺភាគ ច្រើនជាជនជាតិវៀតណាម។ បុគ្គល ហុង លីម និងជា យូហន មិនអាចបង្ខំប្រជាពលរដ្ឋ ខ្មែររស់នៅអូស្ត្រាលីដែលស្រឡាញ់សន្តិភាព ក្បត់ឧត្តមគតិគាត់ឡើយ។ បុគ្គលទាំងនេះ បានព្យាយាមបញ្ឆេះកំហឹងបងប្អូនខ្មែរនៅអូស្ត្រាលីតាមរយៈធ្វើអាជីវកម្មលើសាកសព លោក កែម ឡី និងបន្តលាបពណ៌ថ្នាក់ដឹកនាំកម្ពុជា។ ពួកគេសង្ឃឹមថាវត្តមានរបស់ក្រុម គ្រួសារសពបណ្ឌិត កែម ឡី នៅលើទឹកដីអូស្ត្រាលី នឹងអាចបង្កើនកំហឹងពលរដ្ឋខ្មែរ កាន់តែខ្លាំង។ ប៉ុន្តែធាតុពិត លេសនេះមិនត្រូវបានទទួលជោគជ័យឡើយ ព្រោះបងប្អូន
ប្រជាពលរដ្ឋខ្មែរបានដឹងច្បាស់ថាជាល្បិចកលរបស់ ហុង លីម និងគូកនក្នុងការលាប ពណ៌ និងបំផ្លាញកិត្តិយសជាតិខ្មែរ។
ផ្ទុយមកវិញ បងប្អូនប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាពនិងពោរពេញដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាជាតិសាសន៍ដែលមានអរិយធម៌ខ្ពង់ខ្ពស់ ជាពូជអ្នកកសាងអង្គរគ្រោងនឹងចូលរួមស្វាគមន៍ និងចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន មានចំនួនកើនឡើងច្រើនជាងរំពឹងទុក។ សម្តេចតេជោ ហ៊ុន សែន គ្រោង នឹងជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់គ្នា។ សម្តេចតេជោ ធ្លាប់បានថ្លែង
ហើយថាពលរដ្ឋខ្មែរនៅខាងក្រៅប្រទេសដែលតែងតែចេញមុខធ្វើបាតុកម្មប្រឆាំងថ្នាក់ដឹកនាំកម្ពុជាមានត្រឹមតែ ៥% ប៉ុណ្ណោះមិនស្មើនឹងចំនួនអ្នកគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជានោះឡើយ។ ពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលីរាប់រយពាន់
នាក់កំពុងអន្ទៈសាក្នុងការស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងគណៈប្រតិភូ ដែលតំណាងឱ្យជាតិខ្មែរ ផ្តល់កិត្តិយសជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសផ្សេងៗទៀត ដោយស្មើភាព និងស្មើសិទ្ធិ។
នេះគឺជាការជួយជាតិពិតប្រាកដ និងក៏ជាការលើកតម្កើងជាតិសាសន៍ខ្លួនឯង នៅលើទឹកដីនៅក្រៅប្រទេសដែរ។ បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលីដែលគ្រោង នឹងជួបសម្តេចតេជោ ដែលពោរពេញទៅដោយទឹកមុខញញឹមញញែម និងខ្លះស្លៀក បំពាក់ប្រពៃណីខ្មែរឬខ្លះសម្លៀកបំពាក់បែបបស្ទឹមប្រទេស អាវធំ ពាក់ក្រវាត់កគឺបង្ហាញ ពីភាពចាស់ទុំ និងជាអ្នកដែលទទួលបាននូវការអប់រំខ្ពស់ មិនដូចក្រុមជនបាតសង្គមមួយ ចំនួនដែលស្រែកអាឡេអាឡូតាមផ្លូវ ជេរប្រទេសផ្តាសា ឬដុតរូបថតគេនោះទេ។ ពលរដ្ឋ ខ្មែរដែលស្រឡាញ់ជាតិ និងស្រឡាញ់សន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិរបស់ ខ្លួននឹងចូលរួមសប្បាយរីករាយក្នុងនាមជាមហាគ្រួសារខ្មែរតែមួយជាមួយសម្តេចតេជោ ហ៊ុន សែន ជាមួយបរិកាសសប្បាយរីករាយបំផុត។
ខ្មែរធ្លាប់ហែលឆ្លងកាត់ការបែកបាក់ជាច្រើនទសវត្សរ៍ដោយសារតែមានការលូក ដៃពីបរទេស ប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅពេលនេះ ពិតជាបានដឹងច្បាស់ថាមានតែខ្មែរតែ មួយប៉ុណ្ណោះដែលដឹងពីសុខទុក្ខខ្មែរពិតប្រាកដ។ ដូច្នេះ សូមបុគ្គល ហុង លីម ជា ហូហន និងក្រុមខ្មែរស្នេហាជាតិក្លែងក្លាយ ឬមេចលនាឧទ្ទាមខុសច្បាប់ មិនចាំបាច់មកញុះញង់ បំបែកបំបាក់ជាតិខ្មែរទៀតឡើយ ហើយពលរដ្ឋខ្មែរនឹងមិនចូលរួមបាតុកម្មជាមួយក្រុម អស់លោកមួយដំបរស្វានេះឡើយ ហើយក៏គេមិនចូលរួមជាមួយដែរព្រោះលោកបាន កៀងគរសហគមន៍វៀតណាមនៅអូស្ត្រាលីមកធ្វើបាតុកម្មដើម្បីបំពេញមហិច្ឆតាឆ្កួត លេលារបស់ខ្លួន វង្វេងមិនដឹងជាតិ និងមិនដឹងប្រជាជនខ្លួន៕


0 comments