Saturday, March 3, 2018

ទស្សនៈពលរដ្ឋ៖ ពួកប្រឆាំងក្រៅច្បាប់ចេញចរិតហ្ស៊ីនទៀតហើយគឺ«ឆ្កែកន្ទុយខ្វៀន»!


ជាច្រើនទសវត្សរ៍មកហើយដែលក្រុមប្រឆាំង តាំងពីនៅជាបក្សប្រឆាំងស្របច្បាប់រហូតក្លាយជាក្រុមឧទ្ទាម​ក្រៅច្បាប់​ក៏នៅតែមិនដូរចរិតទាល់តែសោះ។ សេណារីយោរបស់ពួកគេនៅដដែល​គ្មានអ្វីប្រែប្រួល​សូម្បីតែបន្តិច។ ការងារស្នូលរបស់ពួកគេគឺក្រឡុកស្ថានការណ៍​ប្រទេសជាតិធ្វើយ៉ាងណាឲ្យ​មានភាពវឹកវរ​ក្នុងសង្គម។ ដើម្បីសម្រេចគោលដៅនេះ ពួកគេហ៊ានធ្វើអ្វីគ្រប់យ៉ាងរាប់ទាំងការបំពាន
ច្បាប់ផង។ ដល់ពេល​ធ្វើអំពើខុសច្បាប់ហើយ ត្រូវអាជ្ញាធរចាត់វិធានការតាមផ្លូវតុលាការ ពួកគេនាំគ្នាស្រែកថា តុលាការអាយ៉ង ថារដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ ។ល។ គូកនរបស់គេមានអង្គការសង្គមស៊ីវិលមួយក្រុម មានពួកបរទេស​ដែល​ចង់បំបែកបំបាក់ខ្មែរ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនផងតួយ៉ាង​វិទ្យុអាស៊ីសេរីនេះជាដើមក៏ផ្តុំក្បាលគ្នា​ដើម្បីស្រែកបំពង បំភ្លើស បំភ្លៃដើម្បីបំភាន់សាធារណៈមតិឲ្យយល់ច្រឡំអំពីសភាពការណ៍ពិតនៅកម្ពុជា។

ក្រឡុកនៅក្នុងប្រទេសមិនអស់ចិត្ត ពួកគេក៏ដើរឡាំប៉ានៅលើឆាកអន្តរជាតិទៀត។ទៅដល់ទីណា​ចាក់រុក​បរទេស​​ឲ្យផ្តាច់ជំនួយ ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសរបស់ខ្លួនដោយ​យកប្រជាជនជាចំណាប់ខ្មាំង​ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យពលរដ្ឋលំបាកវេទនានឹងអាលបានជាលេសទម្លាក់កំហុសលើរដ្ឋាភិបាលបក្សកាន់អំណាច។ នៅពេលដែលដើរស្រែកអស់ខ្យល់គ្មានអ្នកណាស្តាប់ ហើយក៏អស់សង្ឃឹម អស់ក្រឡាដើរ ទាល់ច្រកមែនទែន ក៏ស្រាប់តែងាកមកស្រែករកការចរចា រកការសន្ទនារវាងខ្មែរនិងខ្មែរ។ ប៉ុន្តែកន្លងមក ពេលរដ្ឋាភិបាលអាណិត បើកច្រកឲ្យចូលស្រុកវិញដើម្បីបន្តអាជីពនយោបាយ ចរិតហ្ស៊ីនក៏ចេញមកជាថ្មី គឺក្រឡុកឥតល្ហែទាល់តែវប្បធម៌សន្ទនាស្លាប់បាត់ទៅវិញ។ តើពួកគេមានចងចាំទេថា ស្ថានភាពដដែលៗ​បែបនេះកើតឡើងប៉ុន្មានដងហើយ?

ឥឡូវនេះ សេណារីយោដដែលក៏ត្រូវបានគេយកមកប្រើទៀតដោយគ្មានផ្លាស់ប្តូរសូម្បីតែបន្តិច។ ក្រោយពេលបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយចោល ក្រុម សម រង្ស៊ី មួរ សុខហួរ អេង ឆៃអ៊ាង ក៏ស្រាប់តែងាកទៅបង្កើតចលនាខុសច្បាប់មួយឈ្មោះថា ចលនាសង្គ្រោះជាតិដែលបានធ្វើឲ្យ​ផ្ទៃក្នុង​ក្រុមនេះបែកបាក់យ៉ាងខ្លាំង។ ពួកគេខំស្រែកថា មានតែចលនានេះទេដែលអាចធ្វើឲ្យ​បក្សសង្គ្រោះជាតិរស់​ឡើងវិញបាន។ ប៉ុន្តែ នៅពេលមើលឃើញថា ចលនាខុសច្បាប់នេះមិនទទួលបានការគាំទ្រទាំងក្នុងប្រទេស និងទាំងនៅលើឆាកអន្តរជាតិ ឥឡូវស្រាប់តែ មួរ សុខហួរ ចេញមុខមកស្រែករកការចរចា​ជាមួយគណបក្សកាន់​អំណាចក្នុងនាមបក្សសង្គ្រោះជាតិទៅវិញ? ម្តងធ្វើសកម្មភាពក្នុងនាមចលនាសង្គ្រោះជាតិ ម្តងក្នុងនាម​បក្សសង្គ្រោះជាតិ ត្រឡប់ត្រឡិនបាយបិណ្ឌជាបាយបាត្ររកយល់មិនឃើញ។ ប៉ុន្តែ ទោះជាក្នុងនាមចលនា​សង្គ្រោះជាតិ ឬក្នុងនាមបក្សសង្គ្រោះជាតិដែលរលាយដូចអំបិល ត្រូវទឹកក៍ដោយចុះក៏ទាំងពីរយ៉ាង​នេះសុទ្ធ​តែគ្មានន័យអ្វីទាំងអស់ពីព្រោះមួយជាខ្មោច និងមួយទៀតជាចលនាឧទ្ទាមក្រៅច្បាប់។ តើអ្នកណាឆ្កួតទៅចរចាជាមួយខ្មោច ឬជាមួយពួកឧទ្ទាមក្រៅច្បាប់នោះ?

ម្យ៉ាងទៀត គ្រាន់តែឃើញតួយាយហួរចេញមុខមកប្រកូកប្រកាសស្វែងរកការចរចា សាធារណៈមតិជាទូទៅ​ហាក់អស់​សំណើចយ៉ាងខ្លាំងពីព្រោះយាយហួរនេះជាតួអង្គដុតបញ្ឆេះភ្លើងជាជាងអ្នកពន្លត់ភ្លើង។ ដូច្នេះ ឲ្យមនុស្ស​បែបនេះមកដើរតួជាអ្នកចេញមុខស្វែងរកការចរចា តើអ្នកណានិយាយជាមួយ? ភាគីម្ខាងទៀតគ្រាន់​តែលឺឈ្មោះគេខ្ពើមរអើមមុខខ្លាំងណាស់។ មិនថាឡើយថាអ្នកខាងក្រៅ សូម្បីតែអេង ឆៃអ៊ាង ខ្លួនឯងដែលជា​មនុស្សស្និទ្ធជាមួយយាយហួរក៏បានទទួលស្គាល់តាមរយៈមតិសំណេះសំណាលជាមួយខ្មែរនៅអាមេរិកកាលពីថ្មីៗនេះថា គីឡូត្រឹមយាយ មួរ សុខហួរ នេះគ្មានទម្ងន់ទៅនិយាយជាមួយគណបក្សកាន់អំណាចបានទេ។ តាមពិត មួរ សុខហួរ គ្រាន់តែជាមនុស្សដែលគេប្រើគ្រាន់កំដរឆាកតែប៉ុណ្ណោះទេ​ពីព្រោះយាយនេះយក​ជាការ​មិនបានឡើយ។ សូម្បីនិយាយក៏រកស្តាប់មិនបាន មិនដឹងថាចង់និយាយអ្វីផង។ សូម្បីតែ ជុន ច័ន្ទបុត្រ ដែលជា​មនុស្សផ្កាប់មុខ ឡេមឡឺម អែបអបបក្សប្រឆាំងដល់ឆ្អឹង ក៏ពេលសម្ភាសន៍ មួរ សុខហួរ ម្តងៗរកចម្លើយ​មិន​ឃើញ ទោះបីខំសួរបើកផ្លូវឲ្យមុនយ៉ាងណាក៏ដោយ។

សរុបមកវិញ ការស្រែករកការចរចារបស់ក្រុមប្រឆាំងក្រៅ​ច្បាប់ពេលនេះមិនខុសអ្វីពីសំឡេង​ខ្លងខែកហែក​លោកដើម្បីកំដរភាពទាល់ច្រក អស់ក្រឡាដើររបស់ក្រុមឧទ្ទាមតែប៉ុណ្ណោះ។ បក្សកាន់អំណាច​ទំនងជាទទួល​បានមេរៀន បទពិសោធន៍គ្រប់គ្រាន់ឆ្អែតឆ្អន់នឿយណាយថុញទ្រាន់​ជាមួយក្រុមឧទ្ទាមនេះណាស់ព្រោះទោះ​ជាត្រូវចរចាមួយ១០០ដងទៀតក៏ស្ថានភាពនឹងវិលទៅវិលមកតែដដែលទេ ពីព្រោះចរិតរបស់ក្រុមនេះ​គឺមិនខុស​ឡើយពី«ឆ្កែកន្ទុយខ្វៀន»។ ដូច្នេះ ទុកឲ្យពួកគេរស់តាមយថាកម្មទៅចុះ។ ប្រជាពលរដ្ឋខ្មែរមិនត្រូវ​ការពួក​ក្រឡុក​ឲ្យមកសាងប្រវត្តិសាស្ត្រដដែលៗម្តងហើយម្តងទៀតមិនចេះចប់នោះឡើយ។ បក្សកាន់អំណាចក៏មិនខ្វះ​ដៃគូសន្ទនាដើម្បីស្វែងរកប្រយោជន៍ជូនជាតិ និងប្រជាជននោះដែរ មិនចាំបាច់ត្រូវការបក្សខ្មោចនោះទេ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...