រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ មានតារាចេញពីកម្ពុជា២ក្រុមផ្សេងគ្នា ឡើងទៅប្រទេសកូរ៉េសម្តែងក្នុងន័យបង្កើតចំណងមិត្តភាព។ ក្រុមទាំង២នោះម្ខាងមាន ខេមរៈ សិរីមន្ត លោកខេម និងតារាមួយចំនួនទៀត។ រីឯម្ខាងទៀតគឺខាងក្រុម “អង្គការខ្ញុំខ្មែរ” បានយកតារាចម្រៀងខ្មែរសុរិន្ទ និងតារាផ្សេងទៀតទៅសម្តែងធ្វើអោយជល់គ្នាមិនដឹងមើលខាងណាចោលខាងណី។
បញ្ជាក់ប្រាប់ពីមូលហេតុនេះលោក ១០គត់ ដែលជាប្រធានអង្គការខ្ញុំខ្មែរបានប្រាប់នៅព្រលានយន្តហោះ កាលពីយប់មិញថា លោកគ្មានបំណងទៅឌឺដងអ្នកណា យកតួល្អ ឬមិនល្អសម្តែងនៅកូរ៉េ ប៉ះចំថ្ងៃតែមួយដូចគ្នាទេ ចង់អ្នកណាចំណូលខាងណាក៍មិនប្រកាន់ តាមអន់ចិត្តដែរ។ លោកថាគម្រោងនាំតារាគឺលោកបានគិតតាំងពី១ឆ្នាំមុន ហើយធ្វើរាល់ឆ្នាំ។ ដូចនេះលោកមិនហាមនោះទេ បើមានអ្នករៀបចំតួទៅសម្តែងលោកក៍មិនបដិសេធដែរ អោយតែប្រាប់មុនគឺរួចជាស្រេចកុំអោយជាន់គ្នា។
គោលបំណងរបស់លោកដឹកនាំក្រុមសិល្បករ មានច្រើនក្នុងនោះមាន តារាខ្មែរ ចេញពីថៃទៅផ្សេង បូកសរុបប្រមាណ៣០នាក់ ជាមួយក្រុមការងារ។ លោកថាដូចជាមិនគិតខាត ឬចំណេញនោះទេ យើងទៅបម្រើប្រិយមិត្តក្នុងន័យសប្បាយជួបជុំគ្នាម្តងក្នុង១ឆ្នាំ ហើយលោកក៍មិនគិតសូម្បីតែបន្តិចថា ចង់ប្រកួតឈ្នះចាញ់ជាមួយគ្នាឯងដែរ ព្រោះអំឡុងពេលនេះតារាចម្រៀងល្បីរបស់កម្ពុជាយើងក៍មានគេធានាទៅសម្តែងនៅកូរ៉េដែរ។ ក្រុមរបស់លោកសម្តែងថ្ងៃទី១៦ កុម្ភៈ តែម្តងទេហើយក្រៅពីហ្នឹងដូចជា នាំតារាៗ មិត្តរួមការងារបានដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងប្រទេសកូរ៉េផងដែរ។ លើសពីនេះក៍ទៅក្នុងន័យផ្សព្វផ្សាយភាពយន្តខ្មែររឿង”ចង់ភៅពិសេស” ដែលបានសម្រិតសម្រាំងត្រៀមយកទៅបញ្ចាំងមិនគិតលុយនៅកូរ៉េ ជូនខ្មែរនៅទីនោះអំឡុងខែ៧ ឬខែ៨ខាងមុខ។
ដោយឡែកអ្នកនាង ចេន សាយចៃ បានអោយដឹងដែរថា សូមគោរពដល់បងប្អូនជនរួមជាតិខ្មែរ នៅប្រទេសកូរ៉េអញ្ជើញចូលរួមទស្សនាការប្រគំតន្ត្រីរបស់ក្រុមរបស់យើងខ្ញុំ ដោយក្នុងចិត្តរំពឹងថា មានអ្នកគាំទ្រច្រើនប៉ុន្តែទោះអ្នកទស្សនាតិច ឬច្រើនមិនសំខាន់អោយតែបានមកចូលរួមសប្បាយទាំងអស់គ្នា ព្រោះមិនងាយជួបគ្នានោះទេនេះជាឱកាសកម្រមួយ។
គួរបញ្ជាក់ថាថ្ងៃ១៦ខាងមុខឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ដែលជាអតីតពលករនៅកូរ៉េ ក៍ចំណាទុនយកតារាល្បីៗចេញពីកម្ពុជាសម្តែងប៉ះជាមួយក្រុមអង្គការខ្ញុំខ្មែរ អុីចឹងហើយទើបក្លាយជារឿងប្រទាញប្រទង់គ្នាក្នុងការចូលទស្សនា៕
0 comments