Tuesday, February 13, 2018

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

Credit: Fresh News
(ត្បូងឃ្មុំ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ អភិបាលខេត្ត ស្នងការខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធរបស់ខេត្តជាច្រើនរូបផ្សេងទៀត។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណមានចំនួន ៥៨២,៦៤៧នាក់ ហើយបានធ្វើរួចមានចំនួន៥៤២,៩២៨នាក់ និងនៅសល់មានចំនួន៣៩,៧១៩នាក់។ ដោយឡែក អត្តសញ្ញាណប័ណ្ណដែលត្រូវបានចែកជូនប្រជាពលរដ្ឋមានចំនួន៥២៣,១៦៦នាក់៕





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...