Tuesday, February 13, 2018

សម្ដេច​តេ​ជោ ៖ ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​លឿន ត្រូវ​ឲ្យ​បរទេស​បណ្ដាក់ទុន​ផង បណ្ដុះ​ធនធានមនុស្ស​ផង​

Credit: រស្មីកម្ពុជា
(​ភ្នំពេញ​) ៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ដ​លើកឡើង​ពី​បញ្ហា​កំណើន​ជនបរទេស ដែលមាន​សន្ទុះ​យ៉ាង​លឿន​នៅ​កម្ពុជា​។ បញ្ហា​នេះ​ត្រូវ​​បាន​ប្រមុខ​រាជរដ្ឋាភិបាល​អះអាង​ថា ជា​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល ដែល​កម្ពុជា​ត្រូវតែ​អនុញ្ញាត​ឲ្យ​ជនបរទេស​
មក​បណ្ដាក់​ទុន​នៅ​​កម្ពុជា​ផង និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជា​បណ្ដើរៗ​ផង ដើម្បី​ឲ្យ​ការអភិវឌ្ឍ​ជាតិ​បាន​ទៅមុខ​កាន់តែ​រហ័ស​។​

​ក្រៅពី​មានប្រសាសន៍​លើកឡើង ពី​ការចូលរួម​អបអរ​សា​ទ័​រ​ជាមួយ​និស្សិត​ជ័យលាភី ដែល​ទទួលបាន​សញ្ញាបត្រ​នៅ​ព្រឹក​នេះ សម្ដេច​តេ​ជោ បាន​លើកឡើងថា ៖ “…​ដើម្បី​កាត់បន្ថយ​កង្វល់​ដែល​ព្រួយបារម្ភ​ពី​កំណើន​ជនបរទេស​នៅ​កម្ពុជា យើង​ត្រូវ​បណ្ដុះបណ្ដាល​អ្នកបច្ចេកទេស ឲ្យ​បាន​ច្រើន​… ដូច្នេះ​បើ​ចឹ​ង​តើ​យើង​អង្គុយ​រង់ចាំ បណ្ដុះបណ្ដាល​ធនធានមនុស្ស​សិន ចាំ​ឲ្យ​អ្នកវិនិយោគ​មក​ឬ​យ៉ាងណា​?…​អត់​ទេ យើង​ត្រូ​​វ​ឲ្យ​អ្នកវិនិយោគ​មក​ទន្ទឹម​គ្នា ជាមួយ​អ្នកបច្ចេកទេស​តែម្ដង​… គ្រាន់តែ​នៅក្នុង​ខែធ្នូ​ឆ្នាំទៅ និង​ខែមករា​ឆ្នាំនេះ យើង​មាន​អ្នកវិនិយោគ និង​បង្កើត​ការងារ​ធ្វើ បាន​ជាង​៣០​ម៉ឺន​កន្លែង ក្នុង​រយៈពេល​២​ខែ​…”​។


​សម្ដេច​បន្ដថា តម្រូវការ​ធនធានមនុស្ស​ក៏​កាន់តែ​ខ្ពស់ ហើយ​គ្មាន​ប្រទេស​ណាមួយ មានការ​អភិវឌ្ឍន៍ ដោយ​គ្មាន​ធនធានមនុស្ស​នោះទេ​។ ការបើក​មុខរបរ​ខ្លួនឯង គឺជា​វិធី​មួយ ក្នុង​វិធី​នៃ​ការអភិវឌ្ឍន៍​ប្រទេស​របស់​យើង យើង​មិនមែន​សិក្សា​ដើម្បី​តែ​ធ្វើការ​ឲ្យ​គេ​នោះទេ​។ ប្រសិនបើ​មុខរបរ​នោះ​កាន់តែ​រីក​ទៅ​ចំនួន​កម្មករ និង​អ្នកបច្ចេកទេស ចូលមក​ធ្វើការ​កាន់តែច្រើន​ដែល​នេះ​រួមចំណែក បង្កើត​ការងារ​។ ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ ដើម្បី​ស្ដ្រី​ពិនិត្យ​ពី​បញ្ហា​ប្រឈម​ចំពោះ​ស្ត្រី ឧបសគ្គ​និង​បញ្ហា​ប្រឈម​មាន​អ្វីខ្លះ​។

​ក្នុងឱកាស​នេះ សម្ដេច​ក៏បាន​លើកឡើង​ដែរ​ថា “…​រៀន​មិនមែន​យកទៅ​ទុក​ទេ រៀន​ដើម្បី​ធ្វើ​ការបម្រើ​ប្រទេសជាតិ ជាដំបូង​បម្រើ​ខ្លួន​​ឯង​តែម្ដង រឿង​សំខាន់​ប្រាក់ចំណូល បានមក​ខ្លួនឯង​តើ មិនមែន​បានមក​រដ្ឋ​ឯណា​…​រាជរដ្ឋាភិបាល​ក៏បាន​ទទួលផល​ពី​ការវិនិយោគ​​ផ្សេងៗ ហើយ​រដ្ឋ​ក៏បាន​ប្រើប្រាស់​ថវិកា​នោះ ទៅក្នុង​វិស័យ​អប់រំ និង​សុខាភិបាល​វិញ​ផងដែរ​…​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ​ផ្លូវ​​ថ្នល់​សាលារៀន និង​ប្រព័ន្ធ​ប្រឡាយ​ជាដើម គឺជា​ការប្រើប្រាស់​ថវិកា ដែល​សមធម៌​បំផុត​និង​បំពេញតម្រូវការ​ផងដែរ​…​បន្ទាប់ពី​ដំណាច់​​ឆ្នាំ​២០១៧ ឥទ្ធិពល​នៃ​កំណើនសេដ្ឋកិច្ច វា​កំពុងតែ​ជះ​ផល​ល្អ ដល់​ឆ្នាំ​២០១៨​នេះ យើង​មិនទាន់​ធ្វើ​សន្និបាត​បូកសរុប​ក្នុង​វិស័យ​កសិកម្ម​​នោះទេ តែ​យើង​បាន​ឃើញថា អ​តរេក​ត្រូវ​ដែល​យើង​សល់ មិន​ក្រោម​៥​លាន​៥​សែន​តោន​នោះទេ ក្នុងពេល​ជាមួយគ្នា​តម្លៃ​ស្រូវ​និង​​ដំ​ឡូ​វ​មី​ក៏បាន​ល្អប្រសើរ​…”​។

​សម្ដេច​បន្ដថា ”…​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវា​ក៏បាន និង​កំពុង​រីកលូតលាស់​… ពីមុន​កសិកម្ម​យើង​មាន​៨០%​តែ​ចិញ្ចឹម​ប្រជាជន​មិន​​គ្រប់ តែ​បច្ចុប្បន្ននេះ កសិកម្ម​មានតែ​២៥% មាន​សមត្ថភាព​ចិញ្ចឹម​ប្រជាជន​គ្រប់គ្រាន់​និង​សល់​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀត​​ផង​… កសិកម្ម​ក្នុងប្រទេស​ជប៉ុន មានតែ​១%​ទេ ប៉ុន្តែ​គ្រាន់តែ​ជប៉ុន​នាំចេញ​វិស័យ​កសិកម្ម មាន​ច្រើនណាស់​…​ប្រទេស​រីកចម្រើន វិស័យ​​កសិកម្ម​ធ្លាក់ចុះ​បរិមាណ តែ​មិនមែន​ធ្លាក់ចុះ​សមត្ថភាព​ចិញ្ចឹម​នោះទេ​… តម្លៃ​អង្ករ​ប្រទេស​យើង​មានតម្លៃ​ថ្លៃ​ជាង​ប្រទេស​ដទៃ​…​យើង​​តែង​ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់​នៅ​ហ្វីលីពីន តែ​មិនដែល​ដេញ​ឈ្នះ​វៀតណាម និង​ថៃ​នោះទេ ដោយសារតែ​ថ្លៃ​អង្ករ​យើង​ថ្លៃ​ជាងគេ​…​ប៉ុន្តែ​​ចំណុច​ពិសេស​មួយ គឺ​អង្ករ​កម្ពុជា​ឆ្ងាញ់ មេដឹកនាំ​ប្រទេស​មួយចំនួន មិន​ហូប​អង្ករ​ផលិត​ខ្លួនឯង​ទេ ហូប​អង្ករ​កម្ពុជា​…​ខ្លួន​ខ្ញុំ​ផ្ទាល់ ដែល​នៅក្នុង​រដ្ឋាភិបាល​យូរ​ជាងគេ ជាង​៣៩​ឆ្នាំ មនុស្ស​ដែល​មិន​ចង់​ធ្វើ បែរជា​បានធ្វើ​កន្លែង​ហ្នឹង​…”៕​




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...