Tuesday, February 13, 2018

ថ្ងៃសែនចូលឆ្នាំចិន ទង្វើ៤នេះ នឹងធ្វើឲ្យអ្នកក្រពេញមួយឆ្នាំ

Credit: កោះសន្ដិភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាព៤ដែលអ្នកមិនគួរធ្វើក្នុងកំឡុងពេលសែនចូលឆ្នាំចិន ព្រោះអាចធ្វើឲ្យអ្នកគ្មានទ្រព្យចូលមកទេ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរគេងបិទភ្លើងនៅយប់សែនចូលឆ្នាំចិននោះទេ ដោយអ្នកគួរតែគេងបើកភ្លើងពេញមួយយប់ រហូតដល់ពេលភ្លឺទើបបិទភ្លើង។ ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកអាចរក្សាបានទ្រព្យក្នុងរយៈពេលពេញមួយឆ្នាំ។

2.    អ្នកគួរតែចៀសកុំប្រើពាក្យមិនពិរោះ ឬពាក្យអាក្រក់ទាំងឡាយក្នុងថ្ងៃសែនចូលឆ្នាំចិន ព្រោះពាក្យមិនល្អទាំងឡាយដែលចេញពីមាត់អ្នក នឹងធ្វើឲ្យគ្រួសារអ្នកគ្មានទ្រព្យឡើយក្នុងឆ្នាំនេះ។ ជាពិសេស បើអ្នកពិសារបាយជុំគ្នា ហើយមានគេចាប់ម្ហូបឲ្យអ្នក បើអ្នកឆ្អែតហើយ អ្នកមិនគួរនិយាយថា អ្នកមិនត្រូវការទេ ដោយអ្នកគួរតែឆ្លើយថា អ្នកមានច្រើនហើយ ទើបទ្រព្យអាចចូលច្រើនតាមមាត់របស់អ្នក។

3.    អ្នកមិនគួរឲ្យអាំងប៉ាវកូននៅយប់សែនចូលឆ្នាំចិននោះទេ ដោយគួរតែឲ្យនៅថ្ងៃទី១នៃចូលឆ្នាំចិន គឺក្នុងថ្ងៃទី១៦ ទើបអាចនាំលាភសំណាងចូលមកក្នុងផ្ទះបាន។

4.    ម្ហូបដែលអ្នកញ៉ាំក្នុងថ្ងៃសែនចូលឆ្នាំចិន គួរតែពិសារសល់ទុកដល់ថ្ងៃស្អែក ទើបទ្រព្យអ្នកអាចរក្សាបានពេញមួយឆ្នាំ ដោយមិនងាយហូរចេញក្រៅឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...