(ក្រចេះ)៖អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងផ្ទះខូចខាតទាំងស្រុង។ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយដោយសារឆ្លងចរន្តអគ្គិសនីនៅចំណុចភូមិកាំពីឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៨។
មន្ត្រីនគរបាលស្រុកចិត្របុរីបានបញ្ជាក់ឱ្យដឹងថាហេតុកាណ៍នេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីធ្វើឱ្យខូចខាតផ្ទះពលរដ្ឋចំនួន២ខ្នងផ្ទះទាំងស្រុង និង១ខ្នងទៀតអស់ជញ្ជាំងមួយចំហៀង ។ សមត្ថកិច្ច ប្រើរថយន្ដពន្លត់អគិ្គសភ័យចំនួន ៣គ្រឿង ដោយប្រើទឹកអស់ចំនួន ៣រថយន្ដ ទើបរលត់ទៅវិញតែមិនបណ្ដាលមនុស្សរងបួសក្នុងហេតុការណ៍នេះទេ ។
មន្ត្រីនគរបាលរូបនោះបានបន្ថែមទៀតថា ម្ចាស់ផ្ទះទី១៖ឈ្មោះ ចេង សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំ ផ្ទះធ្វើអំពីឈើ ប្រកដែកមានទំហំ៦គុណ១០ម៉ែត្រ សរុបទឹកប្រាក់អស់ប្រហែល ជាង៥.០០០ដុល្លារ។ ទី២៖ម្ចាស់ផ្ទះឈ្មោះ អុំ សារិត ភេទប្រុស អាយុ ៥២ឆ្នាំ ប្រពន្ធឈ្មោះ ចេង ឡាយហ៊ុន អាយុ៥០ឆ្នាំ ផ្ទះឈើប្រកសង្ក័សី ខូចខាតសរុបទឹកប្រាក់អស់ជាង ៧.០០០ដុល្លារ ។ ទី៣៖ឈ្មោះ ខេង ហន ភេទប្រុស អាយុ៦០ឆ្នាំ ផ្ទះឈើប្រកស័ង្កសីទំហំ៧គុណ៩ម៉ែត្រ ឆេះជញ្ជាំងមួយចំហៀង។
លោកយ៉ាន់ហ៊ាងអធិការនគរបាលស្រុកចិត្របុរីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននីមួយៗត្រូវប្រុងប្រយ័ត្នភ្លើងផ្សែងដូចជាធូបទៀនជាដើមជាពិសេសខ្សែចរន្តអគ្គិសនីមុនពេលចាកចេញពីផ្ទះសម្បែងពីព្រោះរដូវនេះជារដូវប្រាំងនឹងរដូវធ្លាក់ខ្យល់ផងហើយមានអាកាសធាតុក្តៅផង៕
0 comments