Wednesday, February 21, 2018

សម្ដេច​តេ​ជោ ព្រមាន​មិន​លើកលែង​ឲ្យ​ឡើយ​ចំពោះ​ក្រុមបាតុករ​ប្រឆាំង​ណា ដែល​ដុត​រូប​សម្ដេច​

Credit: រស្មីកម្ពុជា
(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ​បាន​ប្រមាន​ចាត់​វិធាន​​ការ​ដោយ​មិន​លើកលែង​ឡើយ ចំពោះ​ក្រុមបាតុករ​ប្រឆាំង ដែល​ដុត​រូប​សម្ដេច​ចោល​។​

​មានប្រសាសន៍​ទៅកាន់​កម្មករ កម្មការិនី ក្នុងឱកាស​ជួប​សំណេះសំណាល​នៅ​តំបន់​ទឹកថ្លា នា​ព្រឹក​ថ្ងៃទី​២១ កុម្ភៈ​នេះ ក្រៅពី​ការ​អំពាវ​​នាវ​ឲ្យ​កម្មករ កម្មការិនី​ទាំងអស់​ចូលរួម​គ្នា​ថែរក្សា​សុខសន្ដិភាព ស្ថេរភាព​នយោបាយ​និង​ប្ដេជ្ញា​ក្នុងការ​កសាង​ប្រទេស​ឲ្យ​រីកចម្រើន​​ត​ទៅមុខទៀត​នោះ សម្ដេច​ក៏បាន​លើកឡើង​ដែរ​ថា “…​វត្តមាន​ហ៊ុន សែន គឺ​វត្តមាន​ចាំបាច់ សម្រាប់​សន្ដិភាព និង​ការអភិវឌ្ឍ​…​អញ្ចឹង បានជា​គេ​ប្រកាសថា មិនចាំបាច់​វាយ​គណបក្ស​ប្រជាជន​ទេ​…​វាយ​តែ​ហ៊ុន សែន មួយ​បាន​ហើយ​…​ព្រោះ​អី​…​ព្រោះ​ហ៊ុន សែន គឺជា​មេខ្លោង របស់​គណបក្ស​ប្រជាជន​…​ផ្ដួល​ហ៊ុន សែន​បាន វា​ប្រៀប​ស្មើនឹង​ផ្ដួល​គណបក្ស​ប្រជាជន​បាន​…​ដូច្នេះ​គេ​ប្រមូលផ្ដុំ​ជេរ​ហ៊ុន សែន​…”​។​

​ជាមួយគ្នានេះ សម្ដេច​ក៏បាន​ផ្ដាំ​ទៅកាន់​ក្រុមប្រឆាំង ដែល​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន របស់​សម្ដេច​នៅ​ប្រទេស​អូស្ដ្រាលី​ថា “…​មុខ​របស់លោក​ឯង​…​ត្រូវ​ចាំ​ថា​ជា​កិត្តិយស​នៃ​រដ្ឋាភិបាល​របស់លោក​ឯង​…​ប៉ុន្តែ​អ្នកឯង​ហ្នុ​ង​ជា​សេរីភាព​របស់​អ្នកឯង​…​ប៉ុន្តែ​​អ្នកឯង កុំភ្លេចថា ខ្ញុំ​ក៏មាន​ប្រជាជន​នៅ​ខាងក្រៅ​ប្រទេស​គាំទ្រ ហើយ​ជួប​រាប់រយ​នាក់ ច្រើនជាង​អ្នកឯង​…​ជានិច្ចកាល​ខ្ញុំ​ទៅ​ត្រង់ណា​​ក៏ដោយ អ្នកធ្វើ​បាតុកម្ម មាន​ប្រមាណ​ប្រហែលជា​១០​ភាគរយ នៃ​អ្នក​ដែល​មកជួប​ខ្ញុំ​តែប៉ុណ្ណោះ​…​ធ្វើទៅ ស្រែក​ទៅ​…​ប៉ុន្តែ​សុំ​ផ្ដាំ​…​កុំ​​ដុត​រូប​ឲ្យ​សោះ​…​ដុត​រូប​អញ​តាម​ដល់ផ្ទះ​…​អញ​ប្រាប់​ឲ្យ​ហើយ​…​បើ​អ្នកឯង​មាន​សិទ្ធិ​ដុត​គេ​…​គេ​មាន​សិទ្ធិ​ដុត​អ្នកឯង​មាន​ទាស់ខុស​អី​…”​។​

​ជាមួយគ្នានេះ សម្ដេច​ក៏បាន​ព្រមាន​ចំពោះ​ក្រុម​ចលនា​សង្គ្រោះ​ជាតិ​ដែរ​ថា​“…​ហើយ​អា​ចលនា​ស្អី​គេ​ហ្នឹង​…​ឃើញ​មួយ​វ៉ៃ​មួយ​…​ឃើញ​​ពីរ​វ៉ៃ​ពីរ​…​ប្រាប់​ឲ្យ​ហើយ កុំ​ចេញមុខ​ឲ្យ​សោះ​…​ចេញមក​ត្រូវ​ហើយ​…​មិនមែនជា​ការគាបសង្កត់​សិទ្ធិ​…​តែ​នេះ​ជា​អង្គការ​ភេ​វរ​កម្ម​បំផ្លាញ​​ជាតិ​…​អង្គការ​ខុសច្បាប់​…​ហើយ​បើ​អ្នកឯង​ពូកែ នាំគ្នា​ធ្វើ​បក្ស​ចូលរួម​បោះឆ្នោត​ទៅ​…​ហើយ​មិន​ចូល​ទេ ក៏​មិនមែន​មុខ​ដូច​ម៉ែអញ​ដែរ​…”​។​

​សូមបញ្ជាក់ថា នៅ​អំឡុង​ពាក់កណ្តាល​ខែមីនា ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន​នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល នៃ​ទំនាក់ទំនង​អាស៊ាន​-​អូស្ត្រាលី​៕​



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...