Tuesday, February 13, 2018

ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​សម្លាប់​នៅ​ស្រុក​ជល​គិរី​


Credit: រស្មីកម្ពុជា
(​កំពង់ឆ្នាំង​)៖ ស្ត្រី​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​សម្លាប់ ហើយ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ កាល​ពី​ព្រលប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក​ ​ស្រុក​ជល​គិរី​។ ករណីនេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ជា​​ករណី​ប្លន់ ឬ​រំលោភ​សម្លាប់​បំបិតមាត់​។​

​ជនរងគ្រោះ​ឈ្មោះ ហ៊​ន ណាវី អាយុ​ជាង​២០​ឆ្នាំ និង​មាន​ទី​លំនៅ​ក្នុងភូមិ ឃុំ​ខាងលើ​។
បុរស​ឈ្មោះ ហង្ស ស្រុង អាយុ​៤៤​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស​ស្ត្រី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​គាត់​ឈ្មោះ ហ៊​ន ណាវី អាយុ​ជាង​២០​ឆ្នាំ នាង​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ជា ធី​ម៉ា​រ៉ាត់ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី​ស្រុក​ជល​គី​រី កាលពី​ឆ្នាំ​កន្លងទៅ មានកូន​ម្នាក់ អាយុ​៦​ខែ​។​

​បុរស​ជា​ឪពុក​បាន​ឲ្យ​ដឹង​បន្តថា កាលពីពេល​ថ្មីៗ​នេះ កូនប្រសារ​គាត់ បាន​ទាស់សំដី​ជាមួយ​គាត់ ហើយក៏​រត់​ទៅផ្ទះ​របស់​គេ​នៅ​ភូមិ​ព្រៃ​គ្រី​បាត់ទៅ ហើយ​នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ កូនស្រី​គាត់​បាន​ទុក​កូនតូច​៦​ខែ​ឱ្យ​ក្មួយ​មើល ដោយ​ប្រាប់ថា ទៅផ្ទះ​យាយ​មួយ​ភ្លែត ហើយក៏​ជិះ​ម៉ូតូ​ទៅផ្ទះ​យាយ ដែលមាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ​គាត់​។ ពេលទៅដល់​ផ្ទះ​យាយ កូនស្រី​គាត់​បាន​ផ្ញើ​ម៉ូតូ​និង​គេ រួច​ក៏​ជិះទូក​ឆ្លងទន្លេ មក​ត្រើយម្ខាង ហើយក៏​បាត់​ខ្លួន​រហូត​។

បុរស​ជា​ឪពុក​បាន​បញ្ជាក់ទៀតថា នៅ​ម៉ោង​១១​ព្រឹក ពេល​គាត់​មកពី​ស្រែ​វិញ មិនឃើញ​កូនស្រី​ឃើញតែ​ចៅ​យំ​ពេញ​ផ្ទះ ពេល​សួរ​ក្មួយ​ប្រាប់ថា កូនស្រី​គាត់​ជិះ​ម៉ូតូ​ទៅផ្ទះ​យាយ មាន​គេ​ទូរ​សព្ទ័​មក​ហៅ​គាត់​។ ពេលនោះ​គាត់​ក៏បាន​ទៅរក​នៅផ្ទះ​យាយ តែ​រក​មិនឃើញ ឃើញតែ​ម៉ូតូ និង​ពេល​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​លើក​ទៀត ទើប​មានការ​សង្ស័យ នាំគ្នា​ដើររក​ពេញ​មួយថ្ងៃ រហូតដល់​ម៉ោងជាង​៧​យប់​ទើប​ប្រទះឃើញ​កូនស្រី​ស្លាប់​ដោយ​ត្រូវគេ​អារ​.​ក​តែម្តង​។​

​បុរស​ជា​ឪពុក​បាន​ឲ្យ​ដឹងថា នៅជាប់​ខ្លួន​កូនស្រី​គាត់​មាន​ខ្យែ​កមាស​៥​ជី​, កងដៃ​ផ្លាក​ទីន​១​តម្លឹង ក្រវិល​ផ្លាក​ទីន​១​ជី​, ចិញ្ចៀន​១​ជី និង​ប្រាក់​២០​ម៉ឺន​រៀល​ផងដែរ​។

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​ធ្វើ​កោសល្យវិច័យ​សាកសព​ស្ត្រី​រងគ្រោះ​នៅ​កន្លែងកើតហេតុ ប្រទះឃើញ​មាន​ទូរស័ព្ទ​របស់​ស្ត្រី​រងគ្រោះ​មួយគ្រឿង កូនកាំបិត​ដង​លឿង​១​។ រីឯ​សាកសព​ស្ត្រី​រងគ្រោះ ត្រូវ​ជន​ពុំ​ស្គាល់មុខ​អា​រក​សម្លាប់ និង​មាន​ស្នាម​ឈាម​ក្នុង​ប្រដាប់ភេទ​ផងដែរ​៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...