មេធាវី កឹម សុខា បាននិយាយថា កឹម សុខា អតីតៈមេអតីតៈបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងជាប់ឃុំនៅគុកត្រពាំងផ្លុង មានជម្ងឺធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតផង បើសិនជាមិនត្រូវបានដោះលែងឲ្យនៅក្រៅឃុំទេនោះ ។
ការនិយាយរបស់មេធាវី វាគ្រាន់តែជាវោហារសាស្ត្រនយោបាយចង់បានការដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំតែប៉ុណ្ណោះ ។ មេធាវីបានចាប់អារម្មណ៍ពីអាយុជីវិតរបស់កូនក្តី តែមេធាវីមិនបានគិតពីអាយុជីវិតរបស់ប្រជាជនកម្ពុជា មិនដឹងជាប៉ុន្មាននាក់ដែលត្រូវបាត់បង់ បើសិនណាជាអំពើសន្និដ្ឋិភាពជាមួយបរទេសចង់នាំមកនូវគ្រោះមហន្តរាយដូចពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មី បានសម្រេចតាមមហិច្ឆតារបស់ខ្លួននោះ ?
បើប្រៀបធៀបអាយុជីវិតរបស់ កឹម សុខា ជាមួយអាយុជីវិតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ឃើញថាខុសគ្នាឆ្ងាយណាស់។ ដូច្នេះ ស្នើកុំយកអាយុជីវិតជនក្បត់ជាតិម្នាក់មកដាក់ពីលើអាយុជីវិតរបស់ប្រជាជនកម្ពុជាអីមិនបានសម្រេចតាមចិត្តចង់ទេ ។
0 comments