តើប្រតិកម្មរវាងថ្នាំ និងអាហារគឺជាអ្វី ?
ប្រតិកម្មរវាងថ្នាំ និងអាហារកើតមានឡើងនៅពេលដែលអាហារ និងភេសជ្ជៈដែលអ្នកទទួលទានធ្វើឲ្យប៉ះពាល់ដល់សមាសធាតុផ្សំនៃថ្នាំ ដែលអ្នកបានលេប ដូចនេះថ្នាំមិនអាចធ្វើការយ៉ាងមានប្រសិទ្ធភាពទេ ។
ការមានប្រតិកម្មរវាងថ្នាំ និងអាហារនេះអាចកើតមានឡើងទាំងថ្នាំដែលមានវេជ្ជបញ្ជា និងថ្នាំដែលអ្នកអាចទិញបាននៅលើទីផ្សារដូចជា ថ្នាំប្រឆាំងនឹងការបញ្ចេញអាស៊ីត, វីតាមីន និងថ្នាំគ្រាប់ជាតិដែកជាដើម ។
តើក្រូចមានប្រតិកម្មទៅនឹងថ្នាំយ៉ាងដូចម្តេច ?
ការញ៉ាំផ្លែក្រូចថ្លុង ឬទទួលទានទឹកក្រូចថ្លុងធ្វើឲ្យប៉ះពាល់ពីរបៀបដែលខ្លួនរបស់អ្នកធ្វើប្រតិកម្មមេតាប៉ូលីសនៃថ្នាំមួយចំនួន ។ សារធាតុគីមីនៅក្នុងក្រូចថ្លុងអាចបណ្តាលឲ្យកម្រិតនៃថ្នាំឡើងខ្ពស់នៅក្នុងខ្លួនរបស់អ្នក ។ វាអាចធ្វើឲ្យថ្នាំផ្តល់ការជះឥទ្ធិពលមកដល់អ្នក ។ ប្រភេទនៃក្រូចមួយចំនួនដូចជា ក្រូចថ្លុង និងក្រូចឃ្វិច អាចបណ្តាលឲ្យមានឥទ្ធិលពលដូចគ្នាផងដែរ ។
ប្រតិកម្មអាចកើតមានឡើងនៅ៣ថ្ងៃបន្ទាប់ពីបានញ៉ាំ ឬទទួលទានទឹកក្រូច ។ នេះមានន័យថា អ្នកមិនអាចទទួលទានទឹកក្រូចថ្លុងនៅពេលព្រឹក និងលេបថ្នាំបន្ទាប់នៅក្នុងថ្ងៃនោះទេដើម្បីបញ្ឈប់ប្រតិកម្មនៃថ្នាំដែលអាចកើតមានឡើង ។
តើគ្រប់ថ្នាំទាំងអស់សុទ្ធតែមានប្រតិកម្មជាមួយនឹងក្រូចថ្លុងឬ ?
មានតែថ្នាំមួយចំនួនប៉ុណ្ណោះដែលមានប្រតិកម្មជាមួយនឹងក្រូចថ្លុង ។ ឧទាហរណ៍ថ្នាំ៖
-កូឡេស្តេរ៉ូលខ្ពស់៖ atorvastatin, lovastatin និង simvastatin
-សម្ពាធឈាមខ្ពស់៖ felodipine, nifedipine, nimodipine និងnisoldipine
-ចង្វាក់បេះដូងលោតមិនប្រក្រតី amiodarone
ប្រសិនបើអ្នកមិនដឹងថា តើថ្នាំដែលអ្នកកំពុងតែលេបមានប្រតិកម្មជាមួយនឹងក្រូចថ្លុងទេនោះសូមសួរគ្រូពេទ្យ ឬឱសថការី ។ ជាធម្មតា គ្រូពេទ្យអាចចេញវេជ្ជបញ្ជានូវថ្នាំមួយចំនួនដែលមិនមានប្រតិកម្មនឹងក្រូចថ្លុង។
តើគ្រប់ទឹកផ្លែឈើទាំងអស់សុទ្ធតែមានប្រតិកម្មជាមួយនឹងថ្នាំឬ ?
ក្រូច, ក្រូចថ្លុង និងក្រូចឃ្វិចគឺជាផ្លែឈើដែលត្រូវបានគេស្គាល់ថា មានប្រតិកម្មទៅនឹងថ្នាំ ។ គ្រប់ទឹកផ្លែឈើដទៃទៀត, ដូចជាទឹកក្រូចពោធិ៍សាត់ គឺផ្តល់នូវសុវត្ថិភាពក្នុងការទទួលទាននៅពេលដែលអ្នកកំពុងតែលេបថ្នាំនោះ ។ មិនមានការសិក្សាណាដែលថាទឹកផ្លែឈើទាំងនោះមានប្រតិកម្មទៅនឹងថ្នាំនោះទេ ។
ប្រសិនបើលេបថ្នាំដែលមានប្រតិកម្មជាមួយនឹងក្រូចថ្លុង តើគួរធ្វើអ្វី ?
ប្រតិកម្មអាចកើតមានឡើងទោះបីជាអ្នកទទួលទានក្នុងបរិមាណតិចនៃក្រូចត្លុងក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ សូមសួរគ្រូពេទ្យថា តើមានថ្នាំដទៃទៀតដែលមិនមានប្រតិកម្មជាមួយនឹងក្រូចថ្លុងសម្រាប់អ្នកដែរឬទេ ៕
0 comments