Monday, December 4, 2017

ជម្រក​ការពារ​នុយក្លេអ៊ែរ​កំពុង​លក់ដាច់​នៅ​កូរ៉េខាងត្បូង


(សេអ៊ូល)៖ ការធ្វើ​តេស្ត​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង​ប្រហែលជា​បានធ្វើឱ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង ប៉ុន្តែ​ប្រជាជន​កូរ៉េខាងត្បូង​ឥឡូវនេះ​កំពុង​ត្រូវបាន​ផ្តល់ជូន​នូវ​សន្តិភាព​ផ្លូវចិត្ត​ជាមួយ​ជម្រក​ការពារ​នុយក្លេអ៊ែរ​។​
​ក្រុមហ៊ុន​ផលិត​ជម្រក​នុយក្លេអ៊ែរ​ឈ្មោះថា Firm Chumdan Bunker System ទើបតែ​បើក​បន្ទប់​តាំង​បង្ហាញ​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​លក់​ធុង​ដែក​ការពារ​នុយក្លេអ៊ែរ​តម្លៃ​ជាង ២៧.០០០ ដុល្លារ ដែល​ធានាថា​នឹង​រក្សា​មនុស្ស​ឱ្យមាន​សុវត្ថិភាព ប្រសិនបើ​គ្រាប់បែកនុយក្លេអ៊ែរ​ធ្លាក់ចំ​។​
លេណដ្ឋាន​ជ្រក​គ្រាប់​នុយក្លេអ៊ែរ​នីមួយៗ​មាន​បំពាក់​នូវ​គ្រែ​ដេក​ចំនួន ៤ ប៉ុន្តែ​អាច​កែច្នៃ​ដាក់​បាន ៨ គ្រែ ប្រព័ន្ធ​តម្រង​ខ្យល់ និង​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​សម្រាប់​ប្រភព​ថាមពល​។​

​ម្ចាស់​ក្រុមហ៊ុន​លក់​លេណដ្ឋាន លោក ហ្គោ វ៉ាន យឹ​ក និយាយថា ចាប់តាំងពី​ការធ្វើ​តេស្ត​មី​ស៊ី​ល​ចុងក្រោយ​បំផុត ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ទី​២៩​វិច្ឆិកា ក្រុម​បុគ្គលិក​លក់​របស់គាត់​កំពុង​ជួប​ការលំបាក​ក្នុងការ​បំពេញតម្រូវកា​រ​មិនទាន់​។​
លេណដ្ឋាន​នេះ​ក៏មាន​ម៉ាស៊ីនភ្លើង​ទាញ​ថាមពល​ពី​ខ្យល់​ផងដែរ​ដើម្បី​ផ្តល់​ភ្លើងអគ្គិសនី​រហូតដល់​ទៅមួយ​ខែ ទូទឹកកក កុំព្យូទ័រ និង​ឧបករណ៍​កែវឆ្លុះ​មួយ​ដើម្បី​ពិនិត្យ​មើលថា​តើ​វា​មាន​សុវត្ថិភាព​អាច​ចេញ​ក្រៅ​បាន​ហើយ​ឬ​នៅ​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...