នៅព្រឹកថ្ងៃទី០៣ ខែធ្នូ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញវិលត្រលប់មកដល់ទីក្រុងភ្នំពេញវិញហើយ បន្ទាប់ពីបានអញ្ជើញទៅបួងសួងសុំសេចក្ដីសុខចម្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត កាលពីម្សិលមិញ និងកម្មវិធីសូត្រមន្តវេរចង្ហាន់រាប់បាត្រព្រះសង្ឈជាង ៥,០០០អង្គកាលពីព្រឹកមិញនេះ។
ពិធីបុណ្យនៅទីក្រុងសៀមរាប គឺកំពុបន្តជាមួយកម្មវិធីសិល្បៈកម្សាន្ត និងការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរលើកទី២២ ដែលនឹងមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ ១០,០០០នាក់ មកពី ៧៦ប្រទេស ចូលរួមផងដែរ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងបានរីករាយនៅក្នុងថ្ងៃអាទិត្យនេះគ្រប់ៗគ្នា៕
0 comments