Monday, December 4, 2017

តម​អំបិល​តែ​បង្កើន​ការបរិភោគ​ផ្លែឈើ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​ល្អ​ជាង​ប្រើ​ថ្នាំ​


​របប​ទទួលទាន​មាន​អំបិល​តិច​គួប ផ្សំ​នឹង​ការបង្កើន​បន្លែ​ផ្លែឈើ​អាចជួយ​អ្នកជំងឺ​លើសឈាម​បន្ថយ សម្ពាធ​ឈាម យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​លេបថ្នាំ​ទៅទៀត ។
​របប​ទទួលទាន​នេះ​អាច​បង្ហាញ លទ្ធផល​តែ​ក្រោយ​អនុវត្តន៍​៤​សប្តាហ៍ ។ អាស្រ័យ​ដោយ​មិន​ប្រើ​ថ្នាំ អ្នកជំងឺ​លើស ឈាម​ក៏​អាច​បញ្ចៀស​បាន​ឥទ្ធិពល បន្ទាប់បន្សំ​របស់​ថ្នាំ​ដូចជា​អស់កម្លាំង វិលមុខ​ឈឺក្បាល ។​

​ក្នុងការ​ស្រាវជ្រាវ​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ហា​វ៉ាដ សហរដ្ឋអាមេរិក​បាន​រកឃើញ​របប អាហារ​មាន​អំបិល​តិច សម្បូរ​បន្លែ ផ្លែ ឈើ និង​អាហារ​ធ្វើឱ្យ​ទឹកដោះគោ​មាន ជាតិ​ខ្លាញ់​តិច​អាច​បន្ថយ សម្ពាធ​ឈាម​បានជា​មធ្យម 21 mmHg​។​ក្នុងពេលនោះ ថ្នាំ​សឹងតែ​ទាំងអស់​នៅ​អាមេរិក​អាច បន្ថយ​បានតែ 1០-15mmHg ហើយ វា​ថែមទាំង​មាន​ឥទ្ធិពល​បន្ទាប់បន្សំ​។​


ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​សុខភាព​របស់​មនុស្ស​៤១២​នាក់ ក្នុងដំណាក់កាល​ដំបូង​នៃ​ជំងឺ​លើស ឈាម ។ ពួកគេ​សុទ្ធតែ​មិន​ប្រើ​ថ្នាំ ដើម្បី គ្រប់គ្រង​ជំងឺ
​អ្នកចូលរួម​ស្រាវជ្រាវ​មួយចំនួន ត្រូវ​បានឱ្យ​បរិភោគ​អំបិល​យ៉ាងតិច បន្លែ ផ្លែឈើ​ច្រើន និង​អាហារ​ធ្វើ​ពី ទឹកដោះគោ មាន​ជាតិ​ខ្លាញ់​តិច ។​
​លទ្ធផល​បង្ហាញថា អ្នកមាន សម្ពាធ​ឈាម​ខ្ពស់បំផុត​អាច​បន្ថយ​បាន ជា​មធ្យម 21 mmHg ក្រោយ​បួន​សប្តាហ៍ នៃ​ការអនុវត្ត​របប​អាហារ​នេះ ។​


​បណ្ឌិត​ឡូ​រ៉េ​ន អា​ប៉ែល (Lawrence Appel) ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​បាន ឱ្យដឹង​ការ “​ផ្លាស់ប្តូរ​របប ទទួលទាន និង​តម​អំបិល​អាច​នាំមក​នូវ​ប្រសិទ្ធភាព បន្ថយ​សម្ពាធ​ឈាម​មិន​ចាញ់​ការ​លេប ថ្នាំ ។ នោះ​ជា​សារសំខាន់​មួយ​ជួយ​អ្នក ជំងឺលើសឈាម​យល់ថា ពួកគេ​អាច សម្រេចបាន​ផលប្រយោជន៍​ច្រើន ប្រសិន អនុវត្តន៍​របប​ទទួល​ទាន​ត្រឹមត្រូវ​” ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...