ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដោយបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះការអធិប្បាយនាពេលថ្មីៗនេះ របស់លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានសរសេរក្នុងទំព័របណ្តាញសង្គម (Facebook) របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាធ្វើជាបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនពីភាពស្របច្បាប់នៃការមិនចូលរួមបោះឆ្នោត និងពីការចោទប្រកាន់ស្តីពីការផ្អាកសេវាសាធារណៈចំពោះជនទាំងឡាយណាដែលមិនបោះឆ្នោតឱ្យគណបក្សកាន់អំណាច នៅក្នុងដំណើរការការបោះឆ្នោតតំណាងរាស្រ្តនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានរិះគន់វិញថា អ្នករាយការណ៍ពិសេសរូបនេះ ហាក់ដូចជាមើលមិនឃើញពីទង្វើប្រជានិយមដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី និងក្រុមរបស់គាត់ដែលបានអំពាវនាវឱ្យយោធាបះបោរប្រឆាំងនឹងរដ្ឋាភិបាល អុចអាលឱ្យមានការស្អប់ខ្ពើមពូជសាសន៍និងជនបរទេស ព្រមទាំងបង្កគំនិតជាតិនិយមជ្រុលដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសន្តិភាពជាមួយប្រទេសជិតខាងមួយរបស់កម្ពុជា។ ការប្រព្រឹត្តបែបនេះពុំមែនជាលក្ខណៈប្រជាធិបតេយ្យទាល់តែសោះហើយដែលត្រូវទទួលបានការថ្កោលទោសយ៉ាងខ្លាំងនៅក្នុងសង្គមប្រជាធិបតេយ្យ។
សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិខាងក្រោម៖


0 comments