Tuesday, July 7, 2020

UPDATE: តំណាងអយ្យការ បានសម្រេចចោទប្រកាន់អភិបាលរងខេត្តបាត់ដំបងចំនួន៣បទល្មើស ខណ:ឧកញ៉ា សង ថន ត្រូវបានចោទ២បទល្មើស ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លីស្រុកគាស់ក្រឡ

(ភ្នំពេញ)៖ តំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរត្ន័ បានសម្រេចចោទប្រកាន់ លោកឧកញ៉ា សង ថន ពីបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា នឹងគេងបំបាត់ដោយទុច្ចរិត ចំណែកលោកអភិបាលរងខេត្តបាត់ដំបង ឈ្មោះ ស៊ូ អារ៉ាហ្វាត់ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតនិងបទចោទមួយទៀត គឺបទស៊ីសំណូក។ នេះបើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកអ្នកនាំពាក្យបានបញ្ជាក់ទៀតថា សំណុំរឿងនេះត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរតាមនីតិវិធី។ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឱ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...