Wednesday, July 29, 2020

បន្ទាប់ពីឥណ្ឌា និងអាមេរិក ពេលនេះជប៉ុនបានប្រកាសគ្រោងបិទកម្មវិធី TikTok របស់ចិន

(តូក្យូ)៖ យោងតាមសេចក្តីរាយការណ៍មួយបានឲ្យថា រដ្ឋាភិបាលជប៉ុនគ្រោងហាមឃាត់ការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ចិន ក្នុងនោះមាន TikTok មួយផងដែរ។ សារព័ត៌មាន Tech Crunch បានចេញផ្សាយដោយស្រង់ខ្លឹមថាចេញពីទូរទស្សន៍ជាតិជប៉ុន NHK ថា នៅពេលនេះក្រុមអ្នកច្បាប់ និងសុវត្ថិភាព សន្តិសុខជាតិកំពុងតែ ពិចារណាក្នុងការហាមឃាត់កម្មវិធី TikTok ដោយសារតែបញ្ហាសន្តិសុខជាតិ។ នៅក្នុងខ្លឹមសារបានផ្សាយថា វាមិនខុសពីប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកនោះទេ គឺរដ្ឋាភិបាលជប៉ុនមានក្ដីព្រួយបារម្ភចំពោះសន្តិសុខជាតិ និងខ្លាចរដ្ឋាភិបាលចិនប្រមូលទិន្នន័យអ្នកប្រើប្រាស់ជប៉ុនតាមរយ:កម្មវិធី TikTok និងកម្មវិធីផ្សេងទៀត។ កម្មវិធី TikTok គឺមានការទាញយកច្រើនរហូតជាប់ចំណាត់ថ្នាក់កំពូលនៅក្នុង App Store និង Play Store ប្រទេសជប៉ុន។ គួរបញ្ជាក់ផងដែរថា ក្រោយពីរដ្ឋាភិបាលឥណ្ឌាបានសម្រេចបិទកម្មវិធី TikTok ជាផ្លូវការ សហរដ្ឋអាមេរិកក៏បានពិចារណាក្នុងហាមហាត់ TikTok ដូចគ្នា ខណ:ដែលពេលនេះ TikTok បានប្រកាសជ្រើសរើសទីតាំងនៅក្នុងទីក្រុងឡុងដ៍សម្រាប់បើកការិយាល័យ និងគ្រោងជ្រើសរើសបុគ្គលិកបន្ថែមទៀតសម្រាប់បម្រើការងារនៅអាមេរិក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...