Tuesday, July 7, 2020

តើលោក Jack Ma ហៅខ្លួនឯងថា «Jack» ឬមានគេដាក់ឈ្មោះនេះឱ្យ?

(បរទេស)៖ មហាសេដ្ឋីលំដាប់ទី២របស់ចិន និងជាមេធំរបស់ក្រុមហ៊ុនលក់ទំនិញយក្ស Alibaba ត្រូវបានមនុស្សស្ទើពេញពិភពលោកបានស្គាល់ឈ្មោះថា «Jack Ma» ខណៈដែលលោកមានឈ្មោះដើមជាភាសាចិនថា «Ma Yun»។ តើលោកអ្នកមានឆ្ងល់ទេថា តើហេតុអ្វីបានជាលោក Jack Ma ហៅខ្លួនឯងថា «Jack» ឬមួយឈ្មោះនេះវាងាយស្រួលចាំ ឬមួយក៏ឈ្មោះនេះល្បីខ្លាំងនៅលោកខាងលិច? កាលពីលោក Jack Ma នៅក្មេង លោកតែងតែដើរពីផ្ទះមកកាន់តំបន់ Hangzhou ដែលពោរពេញដោយភ្ញៀវទេសចរណ៍បរទេស ជាពិសេសគឺ​ភ្ញៀវ​ទេសចរណ៍ដែលមកពីលោកខាងលិច។ គោលបំណងរបស់ Jack Ma ដែលមកទីនោះគឺដើម្បីរៀនភាសាអង់គ្លេសជាមួយនឹងភ្ញៀវទេសចរណ៍​បរទេស​ទាំងនោះ ជាថ្នូរនឹងការដើរនាំពួកគេដើរទស្សនាតំបន់នានា។ អំឡុងពេលដែល Jack Ma ធ្វើជាអ្នកនាំភ្ញៀវ គាត់បានស្គាល់ក្មេងជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ David Morley និងឪពុកឈ្មោះ Ken Morley។ ក្រោយ​ពីបានរាប់អានជាអ្នកមិត្តភ័ក្តិមក លោក Ken Morley ដែលត្រូវជាឪពុកធម៌របស់ Jack Ma បានដាក់ឈ្មោះថ្មីឱ្យលោកគឺ «Jack» ជំនួស Ma Yun។ ចាប់ពីពេលនោះមក លោក Jack Ma ក៏ចាប់ផ្ដើមមានឈ្មោះជាភាសាអង់គ្លេស និងត្រូវបានគេស្គាល់និងហៅពេញពិភពលោក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...