Wednesday, July 22, 2020

សហរដ្ឋអាមេរិក៖ ប៉ូលិសក្រុងញូយ៉ក បណ្ដេញក្រុមបាតុករចេញពីឧទ្យាន City Hall ក្រោយប្រឈមមុខដាក់គ្នាអស់រាប់សប្ដាហ៍

(ញូយ៉ក)៖ ក្រុមមន្ត្រីប៉ូលិសក្នុងទីក្រុងញូយ៉ក ប្រដាប់ដោយដំបូង ខែល និងពាក់មួកការពារ បានបណ្ដេញក្រុមបាតុករចេញពីឧទ្យាន City Hall Park នៃសង្កាត់ Manhattan នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងញូយ៉ក) បន្ទាប់ពីត្រូវបានក្រុមបាតុករគ្រប់គ្រងអស់ជាសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។ មុននឹងធ្វើប្រតិបត្តិការ ប៉ូលិសក៏បានព្រមានឱ្យក្រុមបាតុករ បំបែកគ្នាផងដែរ បើពុំដូច្នោះទេនឹងត្រូវចាប់ខ្លួន។ មិនមានការប៉ះទង្គិចគ្នាធំដុំឡើយ នៅក្នុងប្រតិបត្តិការនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករាយការណ៍ថាមនុស្សយ៉ាងហោច ៤នាក់ ត្រូវបានចាប់ខ្លួន។ បច្ចុប្បន្ន បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ នៅក្នុងសហរដ្ឋអាមេរិក មិនទាន់បញ្ចប់នៅឡើយទេ ដោយវាបានកើតឡើងតាំងតែការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ George Floyd កាលពីចុងខែមិថុនាមកម្លេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...