Thursday, July 9, 2020

ក្រសួងយុត្តិធម៌ ចុះពិនិត្យផ្ទៀងផ្ទាត់ និងបើកកញ្ចប់ស្រោមសំបុត្រគ្រឿងញៀន ដើម្បីដុតបំផ្លាញចោលនៅខេត្តបាត់ដំបងនៅថ្ងៃស្អែក

(បាត់ដំបង)៖ ក្រុមគណៈប្រតិភូចម្រុះនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោក ប៉ុក ម៉ានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចុះពិនិត្យផ្ទៀងផ្ទាត់ និងបើកកញ្ចប់ ស្រោមសំបុត្រគ្រឿងញៀនរបស់សាលាដំបូងខេត្តទាំង៤ គឺខេត្តបាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដើម្បីដុតបំផ្លាញចោលនៅថ្ងៃស្អែក ក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង។ លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា ការចុះពិនិត្យផ្ទៀងផ្ទាត់ និងបើកកញ្ចប់ស្រោមសំបុត្រគ្រឿងញៀន របស់សាលាដំបូងខេត្តទាំង ៤ខាងលើនេះ គឺដឹកនាំដោយលោកលោក ប៉ុក ម៉ានី និងចូលរួមពី៖ *លោក ពេញ វិបុល អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការតុលាការ *នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ *នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន *លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន *លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ក្នុងនោះ គណៈកម្មការ បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់គ្រឿងញៀន ដោយមានការចូលរួមពីលោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលសមាសភាពចូលរួមមាន លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត, លោក នួន សាន និងព្រះរាជអាជ្ញា ប្រធានសាលាដំបូង ខេត្តពោធិ៍សាត់ ប៉ៃលិន កំពង់ឆ្នាំង។ លោក នួន សាន បានបញ្ជាក់ទៀតថា សាលាដំបូងខេត្តទាំង៤ បានចូលរួមត្រួតពិនិត្យនាពេលនេះ គឺពិនិត្យឲ្យបានត្រឹមត្រូវ នៅចំពោះមុខគណៈអធិបតី ហើយត្រៀម រៀបចំ ធ្វើពិធីដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ នៅទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...