Friday, July 10, 2020

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាប់បង្គាប់តម្លើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក និងថ្នាក់ឧត្តមសេនីយ៍ទោ ជូននាយនគរបាលជាតិ ៥រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាប់បង្គាប់តម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៥នាក់។ យោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ត្រីនគរបាលជាតិ ដែលត្រូវបានតម្លើងឋានន្តរស័ក្តិ ទាំង៥នាក់នោះ រួមមាន៖ *ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣) ចំនួន ២នាក់ *ឋានន្តរស័ក្តិឧត្តសេនីយ៍ទោ (ផ្កាយ២) ចំនួន ៣នាក់។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...