Tuesday, July 21, 2020

លោក ដូណាល់ ត្រាំ ជះលុយ ៥០.៣លានដុល្លារ លើការឃោសនា​បោះឆ្នោតក្នុងខែមិថុនា ខណៈលោក បៃដិន ចាយអស់ ៣៦.៩លានដុល្លារ

(វ៉ាស៊ីនតោន)៖ នៅក្នុងការធ្វើយុទ្ធនាការឃោសនា កាលពីខែមិថុនា កន្លងទៅនេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចំណាយថវិកា ៥០.៣លានដុល្លារ ខណៈគូប្រជែងរបស់លោក គឺលោក ចូ បៃដិន (Joe Biden) បានចំណាយប្រមាណ ៣៦.៩លានដុល្លារ។ នេះបើយោងតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។ យុទ្ធនាការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តោតសំខាន់ខ្លាំងលើការផ្សាយកញ្ចក់ទូរទស្សន៍ធំៗ នៅទូទាំងប្រទេស។ ចំណែកឯ លោក ចូ បៃដិន វិញ បានផ្តោតសំខាន់តែទៅលើរដ្ឋដែលមានការប្រទាញប្រទង់ខ្លាំង ដូចជា រដ្ឋ Pennsylvania និង Michigan ជាដើម។ ដោយឡែក នៅក្នុងខែមិថុនាដូចគ្នា ក្រុមយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់លោក បៃដិន រៃអង្គាសប្រាក់បាន ៦៣.៤លានដុល្លារ រីឯក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ រៃអង្គាសបាន ៥៥.២លានដុល្លារ។ គួរបញ្ជាក់ថា ទោះបីជាខ្ទង់ចំណាយរបស់លោក ត្រាំ ទៅលើសកម្មភាពឃោសនាបោះឆ្នោត មានចំនួនច្រើនជាងគូប្រជែងរបស់លោកក៏ដោយ ក៏ប៉ុន្តែបើតាមលទ្ធផលស្ទង់មតិ ជាសាធារណៈដែលបានធ្វើឡើងនៅថ្ងៃទី ១៤-១៥ ខែកក្កដាកន្លងទៅនេះ បានបង្ហាញថា លោក ចូ បៃដិន ទទួលបានការគាំទ្រច្រើនជាងលោកត្រាំ សម្រាប់តំណែង ប្រធានាធិបតីអាមេរិក នៅអាណត្តិថ្មីខាងមុខនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...