Monday, July 13, 2020

មន្ត្រីយោធាម្នាក់បាញ់បោះសេរី ត្រូវបានចាប់ខ្លួននៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយបានដកកាំភ្លើងខ្លីបាញ់បោះសេរីបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់វេលាម៉ោង៨ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅបន្ទប់ជួលលេខC05 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សោម ពិសិដ្ធ អាយុ៣៦ឆ្នាំមុខរបរ យោធា នៅកងឯកភាពទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ ឋនន្តរស័ក្តិវរសេនីយ៍ត្រី អត្តលេខ 016829 ប្រើប្រាស់អាវុធខ្លីម៉ាក K59 លេខ7261។ បើតាមសមត្ថកិច្ច នៅមុនពេលកើតហេតុ ជនបង្កបានមកផឹកស៊ីជាមួយមិត្តភក្តិនៅបន្ទប់ខាងលើចំនួន៤នាក់។ ពេលកំពុងផឹកនោះជនបង្កបាននិយាយថា ពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ លុះមួយសន្ទុះក្រោយមក ជនបង្កបានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ (មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក មួយគ្រាប់បាញ់ទ្វារបន្ទប់ និងមួយគ្រាប់ទៀត បបាញ់ឡើងលតែម្តង) បង្កឲ្យមានការភ្ញាក់ផ្អើល រហូតមានការអន្តរាគមន៍ពីកម្លាំងនគរបាល។ រហូតមកដល់ពេលនេះ ជនសង្ស័យរូបនេះស្ថិតក្រោមការសួរនាំ និងចាត់ពីសមត្ថកិច្ច៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...