Friday, July 3, 2020

គួរយល់ដឹង៖ ធ្លាប់ជួបខ្មោចសង្កត់ដែរឬទេ ហើយមានដឹងថាវាកើតឡើងពីអ្វីឬអត់?

(ភ្នំពេញ)៖ ខ្មោចសង្កត់ (អ្នកខ្លះហៅថាថ្ងៃជាន់) មិនមែនជាព្រឹត្តិការណ៍រន្ធត់ដូចដែលមនុស្សភាគច្រើនធ្លាប់គិតនោះឡើយ ប៉ុន្តែវាជាអាការ ឬជាបញ្ហារាងកាយទៅវិញទេ ពីព្រោះអាការនេះបណ្ដាលមកពីសាច់ដុំនៃរាងកាយរបស់យើង ផ្អាកដំណើរការមួយរយៈពេលខ្លី គួបផ្សំនឹងការគិតច្រើន និងភាពហត់នឿយនៅពេលគេងខ្លះដែរ។ * អាការ «ខ្មោចសង្កត់» គឺមានសភាព៖ នៅពេលដែលយើងគេងជិតលក់រលីវៗ ឬភ្ញាក់ដឹងខ្លួនហើយតែនៅមិនទាន់រើបម្រះខ្លួនបាន ហើយមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងមកសង្កត់ ឬដូចមានពួកអមនុស្សចម្លែកមកសង្កត់ពីលើ នោះហើយដែលគេហៅថា «ខ្មោចសង្កត់ ឬថ្ងៃជាន់»។ * មូលហេតុ៖ វាក៏កើតឡើងដោយមូលហេតុផ្សេងទៀតដែរ ដូចជា បណ្ដាលមកពីថ្នាំពេទ្យមួយចំនួនដែលយើងលេបទៅ មានប្រតិកម្មបំលែងក្នុងរាងកាយ ស្របពេលដែលយើងកំពុងដេក។ ម្យ៉ាងទៀត វាក៏បណ្ដាលមកពីយើងដេកសង្កត់លើសរសៃប្រសាទ ឬសរសៃឈាម (នៅពេលដេកផ្ងារ) ឬមកពីយើងធ្វើការ ឬលេងកីឡាធ្ងន់ធ្ងរពេក។ តាមធម្មតា នៅពេលគេងជិតលក់រលីវៗ សាច់ដុំបានផ្អាកដំណើរការមួយរយៈពេលខ្លី (លើកលែងតែសាច់ដុំដែលជួយក្នុងការដកដង្ហើម) នៅពេលភ្ញាក់ឡើងក៏កម្រើកដៃជើងមិនរួច ទើបធ្វើឱ្យមានការភ័យស្លន់ស្លោ ហើយគិតថាមានខ្មោចសង្កត់ពីលើ។ * ដំណោះស្រាយ៖ នៅក្នុងករណីនេះសូមនៅឱ្យស្ងៀម ធ្វើចិត្តឱ្យស្ងប់ ហើយគេងនៅមួយសន្ទុះសិន។ នៅពេលខួរក្បាលអាចបញ្ជាការបានហើយ យើងអាចបម្រះខ្លួនបានដូចដើមវិញហើយ។ អាការខ្មោចសង្កត់នេះ តែងតែកើតមានចំពោះមនុស្សមានកង្វល់ច្រើន ដែលរាងកាយសម្រាកហើយ តែចិត្តមិនបានសម្រាកឡើយ។ នៅពេលរាងកាយសម្រាកច្រើនជាងចិត្ត ទោះបីជាយើងគេងលក់ហើយក្ដី ក៏ចិត្តរបស់យើងនៅតែធ្វើការ ទើបធ្វើឱ្យដំណេកមិនបានស្កប់ស្កល់ ហើយគេងទាំងសភាពរលីវៗ ស្ទើរលក់ស្ទើរអត់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...