Friday, June 19, 2020

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឲ្យអ្នកវិភាគដែលលើកឡើងថា មិនទាន់មានការចាំបាច់ទិញរថយន្តទាំង២៩០គ្រឿង ជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់ (Video inside)

(ភ្នំពេញ)៖ ការវិភាគដែលលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ ក្នុងការទិញរថយន្តយោធាទាំង ២៩០គ្រឿងពីប្រទេសចិន គឺជាការវិភាគមួយ ដែលគ្មានមូលដ្ឋានច្បាស់លាស់សោះឡើយ។ នេះជាការចំអករបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅកាន់ក្រុមអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងមួយចំនួន ក្នុងពិធីប្រគល់-ទទួលរថយន្ត អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។ សូមស្តាប់ការបកស្រាយចម្ងល់មួយចំនួនរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទាក់ទងនឹងរថយន្តចំនួន២៩០គ្រឿង ដែលប្រគល់អោយអង្គភាពកងទ័ព កងរាជអាវុធហត្ថ និងកងនគរបាលជាតិ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...