Friday, June 26, 2020

ផែនការដកទ័ពអាមេរិកពីអាល្លឺម៉ង់ មានគោលដៅដោះស្រាយ​ការគំរាមកំហែងរបស់ចិនលើឥណ្ឌា, នេះបើតាមលោក Pompeo

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងថា ផែនការកាត់បន្ថយចំនួនកងទ័ពអាមេរិក​ដែលឈរជើងនៅប្រទេសអាល្លឺម៉ង់ គឺមានគោលបំណងជាចម្បង​ក្នុងការដោះស្រាយបញ្ហាគំរាមកំហែងរបស់ចិន មកលើប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ីខាងកើត។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។ តាមរយៈកិច្ចប្រជុំពីចម្ងាយ ក្នុងវេទិកាព្រុចស៊ែលនៃមូលនិធី ជើមែន ម៉ាសល (German Marshall) លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងថា ការគំរាមកំហែងរបស់ចិនមកលើប្រទេសឥណ្ឌា និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ព្រមទាំងបញ្ហាប្រឈមនៅក្នុងសមុទ្រចិនខាងត្បូង នឹងកំណត់ការបែងចែក​ធនធានការពាររបស់សហរដ្ឋអាមេរិក ដែលត្រូវបានដកចេញពីប្រទេសអាល្លឺម៉ង់។ រដ្ឋមន្ត្រីការបរទេសរូបនេះ​បានសង្កត់ធ្ងន់ទៀតថា «ការសម្រេចចិត្តកាត់បន្ថយចំនួនកងទ័ព​នៅលើទឹកដីអឺរ៉ុប គឺជាផ្នែកមួយនៃការពិនិត្យឡើងវិ ​នូវជំហរយុទ្ធសាស្ត្រហួសសម័យកាល​របស់យោធាអាមេរិក។ សកម្មភាពវាទីនិយមរបស់ចិន គឺជាបញ្ហាប្រឈមមុខដ៏ធំបំផុត​របស់ពិភពលោកបច្ចុប្បន្ន ដូច្នេះសហរដ្ឋអាមេរិកចង់ធានាថា ធនធានការពាររបស់ខ្លួន​គឺត្រូវបានដាក់ឲ្យចំកន្លែងរបស់វា»។ គួរជម្រាបថា កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងដកកងទ័ពប្រមាណ ១ម៉ឺននាក់ចេញពីប្រទេសអាល្លឺម៉ង់ ក្រោយពីសហភាពអឺរ៉ុបបានបរាជ័យ ក្នុងការឈានទៅការសម្រេចការបង់វិភាគទានចំនួន ២%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សមាជិកនិមួយៗទៅឲ្យអង្គការណាតូ (NATO) តាមការស្នើសុំរបស់ភាគីសហរដ្ឋអាមេរិក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...